បរទេស ៖ ប្រទេសចិន និងប្រទេសរុស្សីនៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមព្រឹត្តិការណ៍ សមយុទ្ធយោធាដ៏ធំមួយ រវាងគ្នានៅក្នុងតំបន់ បូព៍ាទោះបីជាស្ថិត នៅក្នុងស្ថានភាព នយោបាយអន្តរជាតិ ដ៏តានតឹងក្តី។
សមយុទ្ធយោធា កងទ័ពជើងទឹក ឆ្នាំ២០២១នេះ ត្រូវបានចាប់ផ្តើម ប្រកាសបើកឲ្យដំណើរ ការពីថ្ងៃព្រហស្បតិ៍នេះ តទៅនៅក្នុងឈូងសមុទ្រ Peter and Great នៃប្រទេស រុស្សី ហើយនឹងបន្តធ្វើរហូត ដល់ថ្ងៃអាទិត្យ។
គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន បាននិយាយថាសមយុទ្ធនេះនឹង រួមបញ្ចូលទាំងការទំនាក់ទំនង ប្រឆាំងការវាយប្រហារ តាមជើងទឹក និងប្រឆាំង តាមអាកាសព្រមទាំងប្រឆាំង នាវាមុជទឹកហើយមានទាំងប្រតិបត្តិការរួមគ្នា និងការបាញ់ទៅលើគោលដៅ ក្នុងសមុទ្រផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី