អាមេរិក ៖ សារ៉ាយសមុទ្រ អាចជាអាវុធថ្មីប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ ខណៈអ្នកវិទ្យាសាស្ត្រ កំពុងផ្តល់ចំណី ដល់សត្វគោ ដែលផលិតបាន ២៥ ភាគរយនៃមេតានទាំងអស់ នៅក្នុងបរិយាកាស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ New Hampshire បានប្តូរពោត ស្រូវសាលី និងស្រូវបាឡៃ ទៅរកចំណីសមុទ្រវិញ ហើយបានរកឃើញការថយចុះ ២០ ភាគរយនៃឧស្ម័នពុល ដែលត្រូវបានឆ្លងកាត់ ដោយសត្វគោនៅពេលពួក គេហុច ហ្គាស ឬហឹរ ។ ការសិក្សាផ្សេងទៀត អំពីរបៀបដែលសារ៉ាយសមុទ្រ អាចកាត់បន្ថយការបំភាយឧស្ម័ន បានរកឃើញថា ប្រភេទខ្លះអាចកាត់បន្ថយមេតានបាន រហូតដល់ ៨០ ភាគរយ ។
នេះបើតាមសារព័ត៌មាន CNBC បានឲ្យដឹងថា សារាយសមុទ្រត្រូវ បានប្រមូលផល ពីឈូងសមុទ្រ Maine ដោយមន្ទីរពិសោធន៍ Bigelow សម្រាប់វិទ្យាសាស្ត្រ មហាសមុទ្រថ្មីៗនេះ ត្រូវបានផ្តល់រង្វាន់ ១០ លានដុល្លារពីក្រសួង កសិកម្មអាមេរិក ។ រួមជាមួយការកាត់បន្ថយ ការបំភាយក្រុមមានការប្រុង ប្រយ័ត្នខ្ពស់មិនត្រូវផ្លាស់ប្តូរ រសជាតិទឹកដោះគោ ឬសាច់ឡើយ ក្រុមនេះបានប្រាប់ សារព័ត៌មានថា សារ៉ាយសមុទ្របង្កើនរសជាតិ សម្រាប់ទំនិញទាំង២ ។
អ្នកវិទ្យាសាស្ត្រក៏កំពុង រកមើលប្រភេទសត្វដទៃទៀត ដែលអាចធ្វើកសិកម្ម នៅតំបន់ដូចសត្វពាហនៈ ដែលធ្វើឲ្យកសិករងាយស្រួលរកវា ។ Nichole Price អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ ខ្ពស់នៅ Bigelow បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា យើងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រភេទដំណាំ ដាំដុះឬដាំដុះមិនមែនប្រមូល ផលពីព្រៃឡើយ ព្រោះយើង មើលឃើញថា នេះគឺជាដំណើរឆ្ពោះទៅ មុខប្រកបដោយនិរន្តរភាព ដើម្បីធានានូវការផលិត ប្រកបដោយគុណភាព ។
នៅពេលយើងចាប់ផ្តើម និយាយអំពីមជ្ឈឹមបូព៌ា ឬកណ្តាល ប្រទេសនោះគឺ ជាកន្លែង ដែលយើងគិតថា ដំណោះស្រាយសារាយខ្នាតតូច នឹងមានជាប់ទាក់ទងបំផុត ព្រោះអ្នកអាចបង្កើនការផលិត សារាយខ្នាតតូចនៅកន្លែង សកម្មភាពកសិដ្ឋាន ក៏កើតឡើងដែរ៕ដោយ៖លី ភីលីព