ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូននាវាចម្បាំង ទៅព្រមាននាវាពិឃាត របស់អាមេរិក នៅសមុទ្រជប៉ុន

ម៉ូស្គូ ៖ នាវាប្រឆាំងនាវាមុជទឹក របស់រុស្ស៊ី បានតាមដាន នាវាពិឃាត របស់កងទ័ពជើងទឹក អាមេរិក និងរារាំងនាវាបរទេសនេះ មិនឱ្យរំលោភលើដែនទឹក របស់រុស្ស៊ី នៅសមុទ្រជប៉ុន នៅថ្ងៃសុក្រ នេះបើយោងតាមសេវាកម្មផ្សាយ របស់ក្រសួងការពារជាតិ រុស្ស៊ី Zvezda បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ។

Zvezda បានរាយការណ៍ថា នាវាពិឃាត USS Chafee បានចូលទៅជិតដែនទឹក របស់ប្រទេសរុស្ស៊ី ហើយបានព្យាយាមឆ្លង កាត់ព្រំដែនរដ្ឋបន្ទាប់ពីប្រតិបត្តិការ នៅសមុទ្រជប៉ុន អស់រយៈពេលជាច្រើនថ្ងៃ ។

នាវាប្រឆាំងនាវាមុជទឹក របស់ប្រទេសរុស្ស៊ីឈ្មោះ Admiral Tributs បានតាមដាន នាវាចម្បាំង បរទេសបានចេញការព្រមានមួយ ដោយជូនដំណឹងដល់នាវាពិឃាត អំពីការមិន អាចទទួល យកបាននៃសកម្មភាពបែបនេះ ហើយត្រូវបណ្តេញ អ្នកឈ្លានពានចេញពីដែនទឹក នៅពេលដែលនាវាចម្បាំងអាមេរិក មិនបានផ្លាស់ប្តូរ ទិសដៅរបស់ខ្លួនតាមការព្រមាន ។

នាវាពិឃាតរបស់អាមេរិក បានផ្លាស់ប្តូរទិសដៅហើយ ត្រលប់ក្រោយ នៅពេលដែលនាវាចម្បាំងរុស្ស៊ី មានចម្ងាយតិចជាង ៦០ ម៉ែត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

សកម្មភាពរបស់នាវា ពិឃាតអាមេរិក គឺជាការបំពាន យ៉ាងធ្ងន់ធ្ងរ ទៅលើបទបញ្ជាអន្តរជាតិ សម្រាប់ការពារការប៉ះទង្គិចគ្នា នៅសមុទ្រក៏ដូចជា សូវៀត-អាមេរិកឆ្នាំ ១៩៧២ ។ ប្រភពបានបន្ថែមថា កិច្ចព្រមព្រៀង ស្តីពីការការពារឧប្បត្តិហេតុនៅលើ និងលើសមុទ្រខ្ពស់ ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានកោះហៅឯកអគ្គរាជទូត អាមេរិក ស្ថានទូតអាមេរិក ប្រចាំទីក្រុងម៉ូស្គូ ពីបទរំលោភព្រំដែនរុស្ស៊ី ដោយនាវាពិឃាតអាមេរិក ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top