កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៧.៤២០នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនអ្នកឆ្លង សរុបទូទាំងប្រទេស កើនឡើងដល់ ២.៣៧៧.០៣៣នាក់ នេះបើយោងតាមក្រសួង សុខាភិបាលបានឲ្យដឹងដូច្នេះ ។
ករណីថ្មីចំនួន១៧ នៃករណីថ្មី ត្រូវបាននាំចូល ដោយមាន៧.៤០៣ ករណី ជាការ បញ្ជូនក្នុងស្រុក ។
អ្នកស្លាប់ចំនួន៨៩ នាក់ទៀត ត្រូវបានរាយការណ៍ ដែលធ្វើឱ្យចំនួន អ្នកស្លាប់កើន ឡើងដល់២៧.៧៧០នាក់ ។
អ្នកជំងឺប្រហែល ១១.៤១៣នាក់ ត្រូវបានចាក ចេញពីមន្ទីរពេទ្យ បន្ទាប់ពីការ ជាសះស្បើយ ដែលធ្វើឱ្យចំនួនសរុប នៃការជាសះស្បើយ និងការកើនដល់២.២៥១.៧៥៨ នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា