ព័ត៌មានអន្តរជាតិ

វៀតណាម ៖ ក្មេងប្រុសម្នាក់ស្លាប់ ដោយសារផ្ទុះ ទូរស័ព្ទពេលកំពុង រៀនតាមអនឡាញ

បរទេស ៖ ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ នៅខេត្ត Nghe An បានស្លាប់ ដោយសារ របួសរលាក បន្ទាប់ពីទូរស័ព្ទដែលគាត់កំពុង ប្រើសម្រាប់ថ្នាក់រៀន តាមអ៊ីនធឺណិត បានផ្ទុះឡើង ពេលកំពុងសាកថ្ម ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរអប់រំស្រុក ណាំដាន បាននិយាយថា គាត់បានរៀននៅផ្ទះ ដោយពាក់កាសស្តាប់ត្រចៀក កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលទូរស័ព្ទផ្ទុះ។

មានរបួសរលាកធ្ងន់ធ្ងរ ក្មេងប្រុសខាងលើ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ ប៉ុន្តែគួរឱ្យសោកស្តាយ ក្មេងប្រុសរូបនោះ បានស្លាប់នៅយប់ ដដែលនោះ។

លោក ង្វៀន ហុងស៊ុន ចៅហ្វាយស្រុកណាំដាន បាននិយាយថា គ្រួសាររបស់ក្មេងប្រុសនេះ មិនបានស្វែងឱ្យ ស៊ើបអង្កេតទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top