ព័ត៌មានអន្តរជាតិ

ព័ត៌មានរសើប! ប៉ូលិសប្រកាសថា ករណីសម្លាប់សមាជិក សភាអង់គ្លេស Sir David ជាអំពើភេរវកម្ម

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ការសម្លាប់សមាជិកសភា អភិរក្សលោក Sir David Amess ត្រូវបានប៉ូលិសប្រកាសថា ជាហេតុការណ៍ភេរវកម្ម ។

លោក Sir David ត្រូវបានគេចាក់ជាច្រើនដង ត្រូវះកាត់នៅឯមណ្ឌលបោះឆ្នោតមួយនៅ Leigh-on-Sea ក្នុងទីក្រុង Essex កាលពីថ្ងៃសុក្រ ។

ប៉ូលិសក្រុងបានឲ្យដឹងថា មាន”ការជម្រុញដ៏មានសក្តានុពលមួយ ដែលទាក់ទងទៅនឹងភាពជ្រុលនិយមឥស្លាម” ។

បុរសជនជាតិអង់គ្លេស អាយុ២៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ដោយសង្ស័យថា ជាអំពើឃាតកម្ម ហើយប៉ូលិស បានឲ្យដឹងថា ពួកគេមិនធ្វើការស្វែងរកអ្នកផ្សេង ចំពោះការស្លាប់នេះនោះទេ ។

ប៉ូលិសបានឲ្យដឹងថា ជាផ្នែកមួយនៃការស៊ើបអង្កេត មន្រ្តីកំពុងធ្វើការស្រាវជ្រាវ នៅអាសយដ្ឋាន២ ក្នុងតំបន់ទីក្រុងឡុងដ៍ ។

កងកម្លាំងជឿថា បុរសរូបនេះ ធ្វើសកម្មភាពតែម្នាក់ឯង ប៉ុន្តែការសាកសួរពីកាលៈទេសៈ នៃហេតុការណ៍នេះកំពុងបន្ត ។

ប៉ូលិសបានដឹងទៀតថា បុរសនេះកំពុងស្ថិតក្នុងការឃុំឃាំង នៅទីក្រុង Essex ។

ប្រភពពីរដ្ឋាភិបាលបានប្រាប់ BBC ថា គាត់គឺជាជនជាតិអង់គ្លេស ដែលតាមការសាកសួរដំបូង ហាក់ដូចជាអ្នកស្នងរបស់ សូម៉ាលី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top