បរទេស៖ មេដឹកនាំនៃអង្គភាពស៊ើបការណ៍ពិសេស នៃប្រទេសមហាអំណាច ដូចជាអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ត្រូវបានគេរំពឹងទុកថា នឹងធ្វើការជួបជុំគ្នាមួយ នៅទីក្រុងសេអ៊ូល នៅដើមសប្តាហ៍ក្រោយនេះ។

យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងទៀតដែរថា កិច្ចប្រជុំដែលធ្វើឡើងដោយបិទទ្វា នឹងធ្វើឡើងដោយលើកឡើង ពីប្រធានបទជាច្រើន ដូចជាបញ្ហានៅកូរ៉េខាងជើង និងបញ្ហាអន្តរជាតិ ជាច្រើនទៀត។
កិច្ចប្រជុំដែលនឹងមានចូលរួម ពីសំណាក់ ប្រធានភ្នាក់ងារពិសេសជាតិអាមេរិក លោក Avril Haines ប្រធានភ្នាក់ងារពិសេសកូរ៉េខាងត្បូង លោក Park Jie Won និងភាគីខាងជប៉ុន គឺលោក Hiroaki Takizawa នឹងក្លាយទៅជាកិច្ចប្រជុំដំបូង ដែលមិនធ្លាប់មាន រវាងមេដឹកនាំទាំងបី គិតចាប់តាំងតែពីខែឧសភា៕ ប្រែសម្រួល៖ស៊ុនលី
