ឡុងដ៏៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋផ្សេងទៀត ចំនួន៤៣.៤២៣នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញវិជ្ជមាន កូវីដ-១៩ ខណៈដែលប្រទេសបានកត់ត្រា មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី៤០.០០០នាក់ ដែលជាថ្ងៃទី៤ជាប់ៗគ្នា ។
ដែលនាំឲ្យតួលេខសរុប នៃករណីវីរុសកូរ៉ូណា នៅក្នុងប្រទេសនេះកើនឡើង ដល់៨.៤០៤.៤៦៩នាក់ ។
ប្រទេសនេះ ក៏បានរាយការណ៍ដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារវីរុសកូរ៉ូណា ចំនួន១៤៨នាក់ ។ ចំនួនអ្នកស្លាប់ទាក់ទង នឹងវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នៅថេរ គឺ១៣៨.៥២៧នាក់ ។ តួលេខទាំងនេះក្នុងនោះ រាប់ទាំងអ្នកស្លាប់ក្នុងរយៈពេល២៨ថ្ងៃ នៃការធ្វើតេស្តរកឃើញវិជ្ជមាន លើកដំបូងរបស់ពួកគេ ។
បច្ចុប្បន្ននេះ មានអ្នកជំងឺ៧.០៨៦នាក់ នៅសម្រាកក្នុងមន្ទីរពេទ្យ ដែលមានជំងឺកូវីដ-១៩ ។ ការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ ការឆ្លងជំងឺ និងអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ទាំងអស់បានកើនឡើង កាលពីសប្តាហ៍មុន ខណៈដែលអង់គ្លេស នឹងឈានចូលដល់រដូវរងា ជាច្រើនខែខាងមុខ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា