ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី៖ អាមេរិក ស្នើលក់យន្តហោះ F-16 ឲ្យ ជាថ្នូរសម្រាប់ការវិនិយោគ លើយន្តហោះចម្បាំង F-35

បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិក បានស្នើលក់យន្តហោះចម្បាំង F-16 ឲ្យតួកគី ជាថ្នូរសម្រាប់ការវិនិយោគរបស់តួកគី ក្នុងកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-16 ដែលទីក្រុងអង់ការ៉ា ត្រូវបានដកចេញ ក្រោយទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនចេញដំណើរ ទៅអាហ្វ្រិកខាងលិច លោក Erdogan បានមានប្រសាសន៍ថា ប្រទេសតួកគី ចង់បានសំណង សម្រាប់ការវិនិយោគរបស់ខ្លួន ក្នុងកម្មវិធីយន្តហោះចម្បំាង F-35 និងថា កិច្ចពិភាក្សាគ្នាលើបញ្ហានោះ កំពុងតែប្រព្រឹត្តទៅ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Asharq Al-Awsat នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី បានប្រាប់យ៉ាងដូច្នេះថា “មានប្រាក់បង់ ចំនួន១,៤ពាន់លានដុល្លារ ដែលយើងបានធ្វើឡើង សម្រាប់យន្តហោះចម្បាំង F-35 ហើយសហរដ្ឋអាមេរិក មានសំណើរបែបនោះ ជាសំណងប្រាក់បង់ទាំងនេះ”។

លោកបន្តទៀតថា “ហើយចំពោះរឿងនេះ យើងបាននិយាយថា សូមចាត់វិធានការណាមួយ ដែលចាំបាច់ត្រូវធ្វើ ដើម្បីបំពេញតម្រូវការការពារជាតិ នៃប្រទេសរបស់យើង” និងថា យន្តហោះចម្បាំង F-16 ថ្មីនឹងជួយអភិវឌ្ឍកងយន្តហោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top