ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថាយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានអមដំណើរអ្នកបំផ្ទុះគ្រាប់បែក យុទ្ធសាស្ត្រអាមេរិក នៅលើដែនសមុទ្រអព្យាក្រឹត នៃសមុទ្រជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា រ៉ាដារបស់រុស្ស៊ី បានរកឃើញគោលដៅអាកាសមួយ ដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើសមុទ្រជប៉ុន ហើយយន្តហោះចម្បាំងប្រភេទ MiG-31 មកពីតំបន់យោធាខាងកើត របស់រុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ។
នៅក្នុងនោះដែរ នាវិករុស្ស៊ី បានកំណត់គោលដៅអាកាសនេះថា ជាយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B របស់ទ័ពអាកាសអាមេរិក មុននឹងបញ្ជូនទៅឆ្ងាយ ពីព្រំដែនរបស់ខ្លួន។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា មិនមានការរំលោភព្រំដែនរុស្ស៊ីនោះទេ ហើយយន្តហោះរុស្ស៊ី បានគោរពយ៉ាងតឹងរ៉ឹងជាមួយច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស៕ ដោយ ឈូក បូរ៉ា
