អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានលុបចោលកម្មវិធី Koran ដ៏ពេញនិយម មួយ នៅប្រទេសចិន បន្ទាប់ពីខ្លួន បានចោទប្រកាន់ពីបទ បានបង្ហោះអត្ថបទសាសនា ខុសច្បាប់ ទោះបីជាអ្នកអភិវឌ្ឍន៍ អះអាងថា ចិនត្រូវការឯកសារបន្ថែម ដើម្បីស្តារកម្មវិធីនេះឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ព័ត៌មានដំបូង ថា កម្មវិធី Quran Majeed ត្រូវបានគេលុបចោល ដោយសារបង្ហោះអត្ថបទ សាសនា ខុសច្បាប់ ។ សេវាកម្មគ្រប់គ្រងទិន្នន័យ ប៉ាគីស្ថាន បានប្រាប់ឌៀលីម៉ែល តាមអ៊ីមែលថា ទោះយ៉ាងណាពួកគេបង្កើត កម្មវិធីនេះក៏ដោយ ។ កម្មវិធី Quran Majeed ត្រូវបានដកចេញពីហាង លក់ ទំនិញចិន ចំណែក Apple ណែនាំឲ្យយើងទាក់ទងរដ្ឋ បាលស៊ីប សង្កេតចិន (CAC) ។
យោងតាមការយល់ដឹង របស់យើងច្បាប់ចិន តម្រូវឲ្យមានឯកសារបន្ថែម សម្រាប់កម្មវិធីមួយចំនួនអាច រកបាននៅលើ App Store នៅចិនដីគោក។ យើងកំពុងព្យាយាមទាក់ទងជាមួយ CAC និងអាជ្ញាធរចិនពាក់ព័ន្ធ ដើម្បីឆ្ពោះទៅមុខ ដើម្បីឲ្យកម្មវិធី Quran Majeed អាចត្រូវបានស្តារឡើងវិញលើ China App store ព្រោះយើងមានអ្នក ប្រើប្រាស់ជិតមួយលាននាក់ នៅប្រទេសចិនត្រូវបានប៉ះពាល់ ។
អ្នកអភិវឌ្ឍន៍បានប្រាប់ឌៀលី ម៉ែលថា កម្មវិធី Quran Majeed មានការចូលមើលជិត ១៤៥.០០០ ហើយយោងតាមទំព័រកម្មវិធី បានឲ្យដឹងថា ពួកគេត្រូវបានប្រើប្រាស់ ដោយជនជាតិអ៊ីស្លាមជិត ៤០ លាននាក់ នៅទូទាំងពិភពលោក ៕ដោយ៖លី ភីលីព