យេរ៉ូសាឡឹម ៖ ក្រុមអ្នកវិភាគ នៅអ៊ីស្រាអែល បានលើកឡើងថា ការសម្លាប់អតីតសមាជិកសភាស៊ីរី កាលពីចុងសប្តាហ៍ ដែលត្រូវបានចោទ ប្រកាន់ដោយការបាញ់កាំភ្លើង របស់អ៊ីស្រាអែល អាចបង្ហាញពីដំណាក់ កាលថ្មីមួយនៅក្នុងសង្គ្រាម ស្រមោល ដែលអ៊ីស្រាអែល កំពុងធ្វើប្រឆាំងនឹងវត្តមានអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីលោក Midhat Saleh ត្រូវបានសម្លាប់ នៅក្នុងការិយាល័យ របស់លោក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងភូមិ Ain el-Tinneh ។ ភូមិនេះស្ថិតនៅលើកំពូល ភ្នំហ្គោឡាន ជាទឹកដីភ្នំ ដែលអ៊ីស្រាអែល ដណ្តើម បានពីប្រទេសស៊ីរី ក្នុងសង្គ្រាមមជ្ឈឹមបូព៌ា ឆ្នាំ១៩៦៧ ។
មន្រ្តីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយ អំពីការសម្លាប់នេះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល បានចុះផ្សាយថា លោកកំពុងជួយយោធាអ៊ីរ៉ង់ នៅស៊ីរី ប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល ។ ប្រទេសស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលផងដែរថា បានធ្វើឃាតអតីត សមាជិកសភារូបនេះ។
អ៊ីស្រាអែល បានធ្វើសកម្មភាព ប្រឆាំង នឹងការបង្កើតវត្តមាន របស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ។ ខ្លួនបានទទួលខុសត្រូវ ចំពោះការវាយប្រហារជាច្រើន ប្រឆាំងនឹងការដំឡើងមូលដ្ឋាន យោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងការចោទប្រកាន់ថា មានអាវុធ ។
ប្រទេសអ៊ីស្រាអែល ក៏ត្រូវបានគេជឿជាក់ថា នៅពីក្រោយការវាយប្រហារផ្សេងទៀត ដែលមិនមានគោលដៅប្រឆាំង នឹងគោលដៅអ៊ីរ៉ង់ នៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ។
ក្នុងរយៈពេលមួយទសវត្សរ៍ ចុងក្រោយនេះដោយសារសង្រ្គាមស៊ីវិល បានវាយលុកប្រទេស ស៊ីរី អ៊ីរ៉ង់ បានបញ្ជូនកងទ័ព រាប់ពាន់នាក់ ដើម្បីជួយប្រធានាធិបតី ស៊ីរី លោក បាសា អាល់អាសាដ ពង្រឹងការគ្រប់គ្រង របស់លោកផងដែរ ។
យោងតាមអ្នកអត្ថាធិប្បាយយោធា អ៊ីស្រាអែល សមាជិកសភារូបនេះ កំពុងជួយកង កម្លាំងទាំងនេះ បង្កើនវត្តមានរបស់ពួកគេ នៅតាមព្រំដែនស៊ីរី ជាមួយអ៊ីស្រាអែល។ មេដឹកនាំអ៊ីរ៉ង់ បានប្តេជ្ញាចាត់វិធានការ ចំពោះការ បំផ្លិចបំផ្លាញ របស់អ៊ីស្រាអែល ហើយប្រតិបត្តិការ ឆ្លងកាត់ស៊ីរី គឺជាមធ្យោបាយមួយ របស់ពួកគេ ។
ប៉ុន្មានថ្ងៃមុនការ សម្លាប់សមាជិកសភាស៊ីរី លោកសាឡេះ នៅក្នុងសន្និសីទមួយនៅឯតំបន់ ហ្គោឡានហាយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត បានព្រមានថា“ យើងនឹងបន្តធ្វើសកម្មភាព គ្រប់ទីកន្លែង និងគ្រប់ពេលដែលចាំបាច់” ។
លោកសាឡេះ ដែលជា ឥស្សរជនល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសស៊ីរី បានបញ្ចប់ការជាប់ឃុំឃាំង ជាច្រើននៅក្នុងពន្ធនាគារ អ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មប្រឆាំង សន្តិសុខអ៊ីស្រាអែល។ មនុស្សរាប់រយនាក់បានចូលរួមពិធីបុណ្យ សពរបស់លោក នៅជិតទីក្រុងដាម៉ាសកាលពីថ្ងៃច័ន្ទ៕
ដោយ ឈូក បូរ៉ា