ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ បង្គោលឈើ រាប់ពាន់នៅកោះ Vancouver មានអាយុកាលរហូតដល់ ១៣០០ ឆ្នាំ ជាអន្ទាក់នេសាទ ជនជាតិដើមភាគតិច មិនធ្លាប់មាន

កាណាដា ៖ អាថ៌កំបាំងដំបងឈើក្រោមទឹក របស់កាណាដា ត្រូវបានដោះស្រាយជាចុងក្រោយ បន្ទាប់ពីបង្គោលឈើ នៅតំបន់ទឹករាក់ នៅខាងក្រៅកោះ Vancouver ក៏ធ្វើឲ្យអ្នកប្រវត្តិសាស្រ្ត មានការងឿងឆ្ងល់អស់ជាច្រើនឆ្នាំមកហើយ រហូតដល់ការស្រាវជ្រាវថ្មី បានបង្ហាញថា មនុស្សសម័យបុរាណ ប្រើជាវិធីសាស្រ្តនេសាទត្រី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សំណល់ នៃបង្គោលឈើជាង ១៥០.០០០ ត្រូវបានលាតត្រដាង ក្នុងកំឡុងពេលជំនោរ ទាប នៅមាត់ទន្លេ Comox របស់ប្រទេសកាណាដា នៅខាងក្រៅកោះ Vancouver បានរាលដាលពាសពេញ តំបន់ទឹកភ្លៀង ។ បើយោងតាមរបាយការណ៍ សម្រាប់ទស្សនាវដ្តី Hakai ថា អ្នកបុរាណវិទូដែលសិក្សា សំណល់ទាំង នេះបានរកឃើញថា នេះជាអន្ទាក់វាប់ត្រីសម័យ បុរាណរាប់រយ ដែលបានដាក់នៅទីនោះដោយជនជាតិកាណាដា ដំបូងនៅចន្លោះពី ១៣០០ ទៅប្រហែល ១០០ ឆ្នាំមុននេះ ។

ការភ្ជាប់ទំនាក់ទំនង ជាមួយអ្នកស្រុកបុរាណ នៅកាណាដាបានចំណាយពេលជាច្រើន ទសវត្សរ៍ដើម្បីរកឲ្យឃើញ ដោយអ្នកបុរាណវិទូ Nancy Greene បានចាប់ផ្តើមការសិក្សា របស់នាងជានិស្សិត ថ្នាក់បរិញ្ញាបត្រ នៅឆ្នាំ ២០០២ ។ ក្នុងកំឡុងពេលកំពូល របស់វាអន្ទាក់ ត្រីបានផ្តល់សន្តិសុខ ស្បៀងដល់ប្រជាជន K’moks រហូតដល់ទៅ ១២,០០០ នាក់ ទាំងនេះគឺជាអ្នកស្រុក ប្រពៃណីនៅជ្រលង Comox ។

មុនពេលការងារ របស់ Greene និងអ្នកជំនាញផ្សេងទៀតបច្ចេកវិទ្យា ទំនើប នៃតំបន់ដែលប្រជាជន បុរាណត្រូវបានអ្នកវិទ្យាសាស្ត្រ លោកខាងលិចមើលរំលង ។ សូម្បីតែសមាជិកសហគមន៍ K’omoks ក៏មិនដឹងថា ពួកគេធ្វើដើម្បីអ្វី ឬមកពីណាដែរ ។
បើយោងតាមលោក Cory Frank អ្នកគ្រប់គ្រង K’omok Guardian Watchmenថា លោកជាអ្នកទទួលខុសត្រូវលើការ ថែរក្សាបរិស្ថានក្នុងនាមជាជនជាតិ K’omok ហើយបាននិយាយថា នៅពេលលោកធំឡើង ជាមួយស្តេកមិនដឹងអ្វីអំពីពួកគេទេ ៕ដោយ៖លី ភីលីព

Most Popular

To Top