ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះ ប្រតិកម្មរបស់ខ្លួន ឡើងអមយន្តហោះ ទម្លាក់គ្រាប់បែក របស់អាមេរិក ដែលហោះរំលង ដែនសមុទ្រខ្មៅ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង ថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី ចំនួន២គ្រឿងនៅថ្ងៃពុធនេះ បានហោះអមយន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ដែលបានហោះរំលង ដែនទឹកធម្មជាតិនៃសមុទ្រខ្មៅ ។

ក្រសួងបានឲ្យដឹងថា រ៉ាដារបស់រុស្ស៊ី បានរកឃើញគោលដៅ ដែលគៀកព្រំដែនរុស្ស៊ី នៅលើសមុទ្រខ្មៅ និងយន្តហោះប្រតិកម្មរបស់រុស្ស៊ី Su-30 ចំនួន២គ្រឿង បានហោះឡើងឆ្លើយតប នឹងការហោះហើរមួយនេះ ។

ពីឡុតរបស់រុស្ស៊ី បានកំណត់អត្តសញ្ញាណ គោលដៅអាកាស ខណៈដែលយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន២គ្រឿង និងយន្តហោះ KC-135 ចំនួន២គ្រឿង នៅមុនពេលហោះអមផ្លូវ យន្តហោះទាំងនោះ ។
ក្រសួងបានឲ្យដឹងថា មិនមានការរំលោភបំពានព្រំដែនណាមួយ របស់រុស្ស៊ី ដែលបានកើតឡើងនោះទេ ហើយយន្តហោះរបស់រុស្ស៊ី តាមអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ សម្រាប់ប្រើប្រាស់ផ្លូវអាកាសរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top