បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសគុយបាលោក Juan Carlos Carcia កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសប្រទេសគុយបាបាន ដាក់ការព្យាករណ៍ថា
វិស័យទេសចរណ៍ នឹងទទួលបានកំណើនឡើងវិញ ខ្លាំងក្នុងរដូវ peak season ក្នុងខែវិច្ឆិកាខាងមុខនេះ។
លោករដ្ឋមន្ត្រីក៏ធ្លាប់បានបញ្ជាក់ដែរថា មកទល់នឹងពេលនេះពលរដ្ឋគុយបាប្រមានជា ៩០ភាគរយមកហើយដែលទទួលបានការចាក់វ៉ាក់សាំងលើកទី១ ទៅហើយយ៉ាងហោចណាស
ជាមួយនឹងវ៉ាក់សាំងជាផលិតផល ក្នុងស្រុកហើយកំពុងដំណើរការត្រៀមទទួលភ្ញៀវទេសចរណ៍ អន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់។
លោកបន្តថាក្រុមការងារសុខាភិបាល នឹងធ្វើការងារដើម្បីធានាឲ្យបាននូវគោលការណ៍កូវីដ នៅគ្រប់សណ្ឋាគារទាំងអស់ហើយត្រឹមថ្ងៃទី១៥ខែវិច្ឆិកាខាងមុខនេះ ភ្ញៀវអន្តរជាតិនឹង
អាចចាប់ផ្តើមធ្វើដំណើរចូល មកដល់ប្រទេសគុយបាហើយ។
ដោយឡែកចំពោះភ្ញៀវទេសចរណ៍ិ ដែលមិនមានចាក់វ៉ាក់សាំងនឹងត្រូវបង្ហាញនូវលខិតធ្វើតេស្ត PCR Test ជាមួយនឹងលទ្ធផលអវិជ្ជមានជាមុនមុនពេល៧២ ម៉ោងដែលត្រូវធ្វើដំនើរ
មកដល់ប្រទេសគុយបា៕ ប្រែសម្រួល៖ស៊ុនលី