ព័ត៌មានអន្តរជាតិ

Fisher-Price បញ្ចេញទូរស័ព្ទទំនើប ជជែកកម្សាន្តឆ្នាំ ១៩៦១ មានប៊្លូធូស និង អាចធ្វើការហៅ ទូរស័ព្ទបាន

អាមេរិក ៖ ទូរស័ព្ទជជែកកម្សាន្ត របស់ Fisher-Price ជាអារម្មណ៍ភ្លាមៗ ស្ថិតក្នុងចំណោមកុមារ នៅពេលវាបាន បង្ហាញខ្លួននៅឆ្នាំ ១៩៦១ ហើយឥឡូវនេះ Mattel កំពុងធ្វើឲ្យប្រដាប់ក្មេងលេង រំជើបរំជួលសម្រាប់មនុស្សពេញ វ័យនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ឥឡូវនេះទូរស័ព្ទជជែកកម្សាន្ត បំពាក់ដោយប៊្លូធូសទូរស័ព្ទដៃ អាចធ្វើការហៅ និងទទួលតាមរយៈគម្រោង ទូរស័ព្ទមានស្រាប់ របស់អ្នកប្រើប្រាស់ ។ ទូរសព្ទ័ជជែកកម្សាន្ត នៅតែមានមុខញញឹម ជានិមិត្តរូបកង់ក្រហមទូរសព្ទ័ភ្ជាប់គ្នា និងការហៅ ទូរស័ព្ទវិលជុំបែបវិលជុំ ។

ការបញ្ជាទិញ ជាមុនអាចរកបានតែនៅ BestBuy.com ក្នុងតម្លៃ ៦០ ដុល្លារ ប៉ុន្តែកាលបរិច្ឆេទចេញផ្សាយ មិនទាន់ត្រូវបានប្រកាស នៅឡើយទេ។ ទូរស័ព្ទជជែកកម្សាន្តរបស់Fisher-Priceជាប្រដាប់ក្មេង លេងដែលលក់ដាច់បំផុត សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ប៉ុន្តែវាត្រូវបានមនុស្សជាច្រើន ចូលចិត្តតាំងពីជំនាន់ ក្រោយមក ។

ដើមឡើយប្រដាប់ក្មេងលេងនេះ ត្រូវបានគេហៅថា ទូរស័ព្ទនិយាយ ត្រឡប់មកវិញ ប៉ុន្តែឳពុកម្តាយមិនចង់ឲ្យកូន របស់ពួកគេយកវាជាការធ្វើឲ្យនិយាយ ត្រឡប់មកវិញទេដូច្នេះវាបានផ្លាស់ប្តូរឈ្មោះដើម ហើយបានស្ថិតនៅលើ ទូរស័ព្ទជជែកកម្សាន្ត ៕ដោយ៖លី ភីលីព

Most Popular

To Top