ព័ត៌មានអន្តរជាតិ

ប្រព័ន្ធអាកាសធាតុ ត្រឡប់មកវិញ២ឆ្នាំ ជាប់ៗគ្នា នាំព្រិលកម្រាស៣២ អ៊ីញនាទីក្រុងញូវយ៉ក នៅរដូវរងា និងបង្កគ្រោះរាំងស្ងួត នៅរដ្ឋកាលីហ្វ័រញ៉ា

ទីក្រុងញូវយ៉ក ៖ La Niña ឬប្រព័ន្ធ អាកាសធាតុ បានវិលត្រឡប់មកមហា សមុទ្រ ប៉ាស៊ីហ្វិកវិញដោយនាំ អាកាសធាតុស្ងួត ទៅភាគខាងត្បូង រដ្ឋកាលីហ្វ័រនីញ៉ា ដែលសង្ឃឹមថា រដូវរងារសើម ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត រួមជាមួយការធ្លាក់ភ្លៀង នៅភាគឥសាន ប្រទេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ព្រឹត្តិការណ៍នេះត្រូវបាន គេហៅថា“ La Niña ទ្វេដង” ពីព្រោះវាបានបង្កើតឡើង មួយឆ្នាំបន្ទាប់ពីប្រព័ន្ធមុន ។ លោក Bob Larson អ្នកជំនាញឧតុនិយម ជាន់ខ្ពស់សម្រាប់ Accuweather បានប្រាប់ គេហទំព័រឌៀលីម៉ែលថា ភាគឥសាន នឹងមានរដូវរងាក្តៅ ប៉ុន្តែវានឹងទ្រាំទ្រ នឹងការធ្លាក់ព្រិលជាមធ្យម ។ លោក Larson បន្តថា ការព្យាករណ៍ អំពីព្រិលធ្លាក់សម្រាប់ទីក្រុងញូវយ៉ក ជាមធ្យមគឺ ២៩.៨ អ៊ីញប៉ុន្តែការព្យាករណ៍ របស់យើងគឺរហូតដល់ ៣២ អ៊ីញ ។

យោងតាមរដ្ឋបាលជាតិ មហាសមុទ្រនិងបរិយាកាសជាតិ (NOAA) បានឲ្យដឹងថា វាមានឱកាស ៨៧ ភាគរយក្នុងការរង់ចាំរហូតដល់ខែកុម្ភៈឆ្នាំ ២០២២ ។ តំបន់ភាគពាយ័ព្យ នឹងជួបរដូវវស្សា ខណៈរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង រដ្ឋអារីហ្សូណា ញូម៉ិកស៊ិក និងផ្នែកខ្លះនៃរដ្ឋយូថាហ៍ និងរដ្ឋខូឡូរ៉ាដូ នឹងត្រូវរងការវាយប្រហារដោយខ្យល់ស្ងួត ។

La Niña បានប្រាប់ គេហទំព័រឌៀលីម៉ែលថា សញ្ញាដំបូងបំផុត នៃ La Niña ត្រូវបានគេរំពឹងថានឹងបង្ហាញ នៅសប្តាហ៍ក្រោយ ។ មានភស្តុតាងរួចហើយ អំពីលំនាំនេះហើយ ក្នុងមួយ សប្តាហ៍ទៅ ១០ ថ្ងៃយើងនឹងឃើញព្យុះ មួយ បានបោកបក់ចូលឆ្នេរសមុទ្រ ភាគខាងលិច នឹងបន្តនៅភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា ។ នេះអាចជាការមើលជាមុននូវអ្វី ដែលយើងអាចមើលឃើញ ក្នុងរដូវរងានេះដោយសារតែ La Niña ៕ ដោយ៖លី ភីលីព

Most Popular

To Top