ព័ត៌មានអន្តរជាតិ

អង់គ្លេស ព្រមានចិន មិនឲ្យធ្វើសកម្មភាព យោធា គ្រោះថ្នាក់នៅ ជុំវិញតៃវ៉ាន់

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវ ឲ្យចិនស្វែងរកមធ្យោបាយ សន្តិភាព ដោះស្រាយ ជម្លោះរបស់ខ្លួន ជាមួយកោះតៃវ៉ាន់ ដោយព្រមានថា ការលុកលុយរបស់ចិន ចូលក្នុងតំបន់កំណត់ការពារ ដែនអាកាសតៃវ៉ាន់ គឺជារឿង គ្រោះថ្នាក់ និងអាចបង្កភ្លើងជម្លោះ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដារដ្ឋធានីលោកខាងលិចនិងទីក្រុងតៃប៉ិ កំពុងតែស្ថិត ក្នុងការប្រុងប្រយ័ត្ន ក្រោយកងកម្លាំងជើងអាកាសចិន បង្កើនការហោះហើរយោធា នៅថ្ងៃទី០១ ខែតុលា។

រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ពួកគេកំពុងមានគោល ជំហរយោធា ដូចតាមដែលយើងបានឃើញ ហើយយើងគិតថា នោះគឺសមហេតុផលនោះទេ” ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទីក្រុងព្រួចសែល សម្រាប់កិច្ចប្រជុំណាតូ លោករដ្ឋមន្ត្រីការពារជាតិ អង់គ្លេសរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះបន្តថា “អ្នកកំពុងស្ថិតក្នុង គ្រោះថ្នាក់ ពីការបង្កអស្ថិរភាពក្នុងតំបន់ អ្នកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ពីការបង្កឲ្យ មានភ្លើងជម្លោះបន្ថែម នៅក្នុងតំបន់មាន ជម្លោះផ្សេងទៀត” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top