ព័ត៌មានអន្តរជាតិ

ម៉ូតូសម្រាប់អវកាស យានិក នាពេលអនាគត ធ្វើដំណើរឆ្លងកាត់ផ្ទៃ ព្រះច័ន្ទក្នុងល្បឿន ១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង

អាល្លឺម៉ង់ ៖ វាមាន អាយុកាល ៥០ ឆ្នាំហើយចាប់ តាំងពីអង្គការណាសា បានដាក់ពង្រាយយានអវកាស ជាលើកដំបូងនៅលើភពព្រះច័ន្ទ ដោយមានមេបញ្ជាការ Apollo 15 Dave Scott និងអវកាសយានិក Jim Irwin បានចំណាយពេល៣ម៉ោង ឆ្លងកាត់ផ្ទៃព្រះច័ន្ទ នៅខែកក្កដា ឆ្នាំ ១៩៧១ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ណាសាបាននិយយថា គម្រោងនេះចាប់ផ្តើមវិល ត្រឡប់ទៅភពព្រះច័ន្ទវិញ នៅចុងទសវត្សនេះរួម ទាំងបញ្ជូនស្ត្រីទី១ ឲ្យដើរលើផ្ទៃព្រះច័ន្ទ ដែលជាវិធីសាស្រ្តបន្ទាប់ នៃការដឹកជញ្ជូនមនុស្ស ដែលប្រើនៅលើផ្កាយរណបធម្មជាតិ តែមួយគត់របស់ផែនដី ។

ក្រុមហ៊ុនមួយគិតថា វាអាចមានចម្លើយ បន្ទាប់ពីបានបង្ហាញពីម៉ូតូសម្រាប់ អវកាសយានិក នាពេលអនាគតធ្វើដំណើរ ឆ្លងកាត់ពិភពលោកផ្សេងទៀត ក្នុងល្បឿន ១៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ដោយការដាក់ឈ្មោះថា ‘Tardigrade’ បន្ទាប់ពីមីក្រូទស្សន៍ “ សត្វខ្លាទឹក” អាចអាចរស់រានមានជីវិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ នៃលំហ ចំណែករថយន្តន្តអគ្គិសនី ត្រូវបានបង្កើតឡើង ដោយ Nico von Hookie មកពីក្រុមហ៊ុន រចនាម៉ូតូអាល្លឺម៉ង់ Hookie ។

គំនិត Tardigrade ត្រូវបានបង្កើតឡើងដោយប្រើវត្ថុធាតុដើម ស្រាលបំផុត និងមានទម្ងន់ ១៣៤ គីឡូក្រាម ។ អ្នករចនាបាននិយាយថា វាបំពាក់នូវសម្បកកង់កាបូន គ្មានខ្យល់អាចផ្លាស់ប្តូរ បានតំឡើង ដោយអាលុយមីញ៉ូម អាចធ្វើឲ្យយានអវកាស ប្រឈមមុខនឹង ឧបសគ្គណាមួយ ខណៈអ្នកជិះអាចមានលទ្ធភាព កាន់ឧបករណ៍ផ្សេងៗជាច្រើនជាមួយពួកគេ ៕ដោយ៖លី ភីលិព

Most Popular

To Top