សេអ៊ូល៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ដោយសារតម្រូវការពិភពលោកងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។
យោងតាមសេវាកម្មគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសមានចំនួន ៣៤,២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា កើនឡើង ៣៦,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលបានកើនឡើង ៤៨,០ ភាគរយស្មើនឹង ៣៦,៧ ពាន់លានដុល្លារ ដែលធ្វើឱ្យឱនភាពពាណិជ្ជកម្មកើនឡើងដល់ ២,៥ ពាន់លានដុល្លារ។
ការនាំចេញឧបករណ៍អេឡិចត្រូនិក បានកើនឡើង ២៣,៩ ភាគរយក្នុងរយៈពេល ២០ ថ្ងៃហើយការនាំចេញផលិតផលប្រេង កើនឡើងទ្វេដង ចំពេលតម្លៃប្រេងឆៅឡើងថ្លៃ។ ការនាំចេញរថយន្តបានកើនឡើង ១០,៥ ភាគរយហើយការដឹកជញ្ជូនឧបករណ៍ចល័តបានបន្ថែម ២,៦ ភាគរយ។
ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង បានកើនឡើង ៣០,៩ ភាគរយក្នុងរយៈពេលដែលបានលើកឡើងហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប វៀតណាម និងជប៉ុន បានកើនឡើងទ្វេដង។
ទន្ទឹមនឹងនេះការនាំចូលប្រេងឆៅស្ទើរតែទ្វេដងក្នុងរយៈពេល ២០ ថ្ងៃខណៈដែលផលិតផលប្រេងនាំចូលច្រើនជាងទ្វេដង៕ដោយ ឈូក បូរ៉ា