តេហរ៉ង់៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ង់លោក Ahmad Vahidi និងសមភាគីខាងតួកគីលោក Suleyman Soylu ត្រូវបានគេ
ដឹងថាបានជួបគ្នានៅក្នុងទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ រួមគ្នាអំពីបញ្ហាសន្តិសុខផងដែរ។
យោងតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋ Press TV របស់អ៊ីរ៉ង់បានបន្តឲ្យដឹងទៀតដែរថាលោក Vahidi បានធ្វើសេចក្តីថ្លែងការណ៍មួយ
នៅក្រោយជំនួបគ្នាលើកនេះដោយក្នុងនោះលោកបានបញ្ជាក់បែបនេះថា ពួកយើងមានកិច្ចពិភាក្សាជាមួយគ្នាដ៏ល្អមួយហើយទំនាក៉ទំនងទ្វេភាគី រវាងប្រទេសទាំងពីរគឺពិតជាខ្លាំងនិងស៊ីជម្រៅខ្លាំងណាស់។

លោក Vahidi បានបន្ថែមថា បញ្ហាផ្សេងទៀតដែលបានលើកយកមកពិភាក្សា ក៏មានរួមទាំងការប្រយុទ្ធប្រឆាំងភេរវកម្មឧក្រិដ្ឋកម្មអន្តរជាតិនិង ការរត់ពន្ធអាវុធព្រមទាំងការផ្លាស់ប្តូរនិង សកម្មភាពឆ្លងកាត់ព្រំដែននិងលទ្ធភាព នៃកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត លើគ្រប់វិស័យរួមទាំង ការធ្វើចំណាកស្រុកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
