ព័ត៌មានអន្តរជាតិ

សមាជិកសភា សហភាពអឺរ៉ុប ជំរុញឲ្យមានចំណង កាន់តែជិតស្និទ្ធ ជាមួយតៃវ៉ាន់ បង្កឲ្យចិនខឹង

បរទេស ៖ សមាជិកសភាសហភាពអឺរ៉ុប បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព និងចាប់ផ្តើម ការងារ លើកិច្ចព្រមព្រៀង វិនិយោគជាមួយកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយ បង្កឲ្យចិនខឹង ស្របពេលមាន កិច្ចព្រមព្រៀង សហភាពអឺរ៉ុបនិងចិន ស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុង ឆ្នាំ២០២០ កំពុងតែសាបរលាប ។

រដ្ឋសភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ជាមួយសម្លេងឆ្នោតភាគច្រើន ៥៨០សម្លេង ទល់នឹង២៦សម្លេង បានគាំទ្រសេចក្តីសម្រេច ស្នើឲ្យគណៈកម្មការប្រតិបត្តិអឺរ៉ុប ចាប់ផ្តើមបន្ទាន់នូវការ វាយតម្លៃពីផលប៉ះពាល់ កិច្ចប្រឹក្សា ជាសាធារណៈ និងអនុវត្តវិសាលភាព លើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ។

សមាជិកសភា ក៏បានទាមទារឲ្យប្តូរឈ្មោះ ការិយាល័យជំនួញរបស់សហភាពអឺរ៉ុប នៅទីក្រុងតៃប៉ិ ទៅជាការិយាល័យ សហភាពអឺរ៉ុបប្រចាំតៃវ៉ាន់ ដែលជាការពង្រឹងបេសកកម្ម មិនថាសហភាពអឺរ៉ុប និងប្រទេសជាសមាជិក មានចំណងមិត្តភាព ការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ ថា ជាទឹកដីខ្លួន។

គួរបញ្ជាក់ថា ភាពតានតឹងយោធា រវាងប្រទេសចិន និងកោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានកើនខ្លាំងឡើង ហើយទីក្រុងតៃប៉ិ និយាយថា ទីក្រុងប៉េកាំង នឹងអាចមានសមត្ថភាពបង្កើន ការលុកលុយទាំងស្រុង លើកោះតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៥ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top