ទីក្រុងឡុងដ៍ ៖ ការសិក្សាបានរកឃើញថា បុរសដែលមានកម្រិត អ័រម៉ូនតេស្តូស្តេរ៉ូន ខ្ពស់អាចមាន ភាពសកម្ម ខាងផ្លូវភេទ និងទំនងជាបោកប្រាស់ ដៃ គូរបស់ពួកគេ ដោយសារតែអ័រម៉ូនតេស្តូស្តេរ៉ូន ត្រូវបានភ្ជាប់ជាយូរមក ហើយជាមួយនឹងអាកប្បកិរិយា មិនសមរម្យក្នុងចំណោម បុរស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ឥឡូវនេះការសិក្សាមួយ បានរកឃើញថា អ្នកដែលមានអរម៉ូនច្រើន ពិតជាទំនងជាមានដៃគូច្រើន ក្នុងពេលតែមួយ ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចជាអាកប្បកិរិយាបណ្តាល ឲ្យអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើង ជំនួសឲ្យអរម៉ូន ដែលនាំឲ្យបុរស មានអាកប្បកិរិយា បែបចង់រួមភេទខ្លាំងបំផុត។
អ្នកស្រាវជ្រាវបានយក សំណាក ទឹកមាត់ពីបុរស ១,៥៩៩ នាក់ និងស្ត្រី ២,១២៣ នាក់ ហើយមើលចម្លើយ របស់ពួកគេ ចំពោះកម្រងសំណួរ ស្តីពីអាកប្បកិរិយាផ្លូវភេទ ។ បុរសដែលមានអ័រម៉ូន តេស្តូ ស្តេរ៉ូនខ្ពស់ ទំនងជារាយការណ៍ថា មានដៃគូរួមភេទច្រើន ជាងមួយក្នុងពេលតែមួយ រយៈពេល៥ឆ្នាំមុន ។
ពួកគេក៏ទំនងជា មាន ការរួមភេទថ្មីៗនេះដែរ ក្នុងរយៈពេល ៤ សប្តាហ៍មុន ។ ស្ត្រីមានកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន ខ្ពស់ទំនងជា ធ្លាប់មានបទ ពិសោធន៍រួមភេទ ដូចគ្នា ហើយថ្មីៗនេះបានរួមភេទតែម្នាក់ឯង ។ លោក Wendy Macdowall បានដឹកនាំការសិក្សា ពីសាលា ផ្នែកអនាម័យ និងវេជ្ជសាស្ត្រត្រូពិច ទីក្រុងឡុងដ៍ បាននិយាយថា យើងតែងតែឮអំពីអ័រម៉ូន តេស្តូស្តេរ៉ូន ទាក់ទងនឹងអាកប្បកិរិយាផ្លូវភេទ របស់បុរស មិនមែនរបស់ស្ត្រីទេ ៕ ដោយ៖លី ភីលីព