កូរ៉េខាងត្បូង ៖ សមាជិកក្រុមចម្រៀង ស្រីម្នាក់គឺនាង Minseo កាលពីថ្ងៃសៅរ៍ បានធ្វើតេស្តិ៍ វិជ្ជ មានមេរោគ COVID-19 ចំណែកសមាជិកផ្សេងទៀត ធ្វើតេស្តិ៍អវិជ្ជមានមេរោគប្រភេទ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop ។
យោងតាមទីភ្នាក់ងារ SD Entertainment របស់ក្រុម Minseo ត្រូវបានធ្វើតេស្តិ៍រក COVID-19 បន្ទាប់ពីមានរោគសញ្ញា និងបានរកឃើញថា នាងបានធ្វើតេស្តិ៍វិជ្ជមាន វីរុសនេះនៅថ្ងៃទី២៣ ខែតុលា KST ។ ជាការឆ្លើយតបសមាជិក ផ្សេងទៀត និងបុគ្គលិក ដែលពួកគេទើបតែថត ជាមួយក៏ត្រូវបានធ្វើតេស្តិ៍ផងដែរ ។
ទោះយ៉ាងណាក៏ដោយលទ្ធផល អ្នកទាំងអស់នោះអវិជ្ជមាន ។ ទីភ្នាក់ងារនេះក៏បានបន្ថែមថា សមាជិក និងបុគ្គលិកទាំងអស់ ត្រូវបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ ដែលធ្វើឲ្យការធ្វើរោគវិនិច្ឆ័យរបស់ Minseo ក្លាយជាករណីទម្លាយ ។
ភ្នាក់ងារបានបន្ថែមថា Minseo កំពុងទទួលការព្យាបាល នៅមណ្ឌលសុខភាព ខណៈសមាជិកផ្សេងទៀត កំពុងដាក់ឲ្យនៅដាច់ដោយឡែក៕ ដោយ៖លី ភីលីព