ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីជាង ៣៦.០០០នាក់ ខណៈអ្នកស្លាប់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយ តបជំងឺបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានករណី ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣៦.៤៤៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុប កើនឡើងដល់ ៨.៣១៦.០១៩ នាក់ ។

ចំនួនអ្នកស្លាប់នៅ ទូទាំងប្រទេសបានកើនឡើង ដោយក្នុង១ថ្ងៃប៉ុណ្ណោះ នៅក្នុងកំណត់ត្រាមានចំនួន ១.១០៦នាក់ នាំឲ្យកើនឡឡើងដល់ ២៣២.៧៧៥នាក់ និងចំនួនអ្នកជាសះស្បើយ ពីជំងឺបានកើនឡើង ២៦.៩៧៣នាក់ ដល់៧.២១៣.៥៨៤នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេរបស់ប្រទេសរុស្ស៊ី ហើយគេរាយការណ៍ថា មានករណីថ្មីចំនួន ៦.០៧៤នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឹ សរុបកើនឡើងដល់ ១.៧៨០.៧៨១នាក់ ។

តួលេខផ្លូវការបានបង្ហាញឲ្យដឹងថា ពលរដ្ឋរុស្ស៊ី ប្រមាណ ៥៣,៥លាននាក់ បានជាសះស្បើយពីជំងឺ យ៉ាងតិចបំផុត ១ដូសនៃ វ៉ាក់សាំង គិតត្រឹមថ្ងៃសុក្រ និងប្រមាណ៤៩លាននាក់ ក្នុងចំណោមពួកគេបានទទួល ការចាក់ថ្នាំគ្រប់កម្រិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top