Wash ៖ កំណើនសម្រាប់អាជីវកម្មកុំព្យូទ័រ លើបច្ចេកវិទ្យា Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមរិក Microsoft បានជួយជំរុញប្រាក់ ចំណេញរបស់ខ្លួនកើនឡើង ២៤ភាគរយ នៅក្នុងត្រីមាសនាខែកក្កដា ដល់ខែកញ្ញាធៀប នឹងពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រ ជប៉ុនធូដេ ។
Redmond ជាក្រុមហ៊ុន បច្ចេកវិទ្យា មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារបាន រាយការណ៍ ពីប្រាក់ចំណេញ ប្រចាំត្រីមាស ចំនួន១៧,២ពាន់លានដុល្លារ ឬ ២,២៧ ដុល្លារក្នុងមួយហ៊ុន ដោយបានយកឈ្នះការរំពឹងទុក របស់ Wall Street ចំនួន ២,០៨ ដុល្លារក្នុងមួយហ៊ុន។
ប្រាក់ចំណេញរបស់ Microsoft បានកើនឡើងពេញមួយ រដូវជំងឺរាតត្បាត ដោយសារតម្រូវការ ដែលកំពុងបន្តសម្រាប់កម្មវិធី និងសេវាកម្មកុំព្យូទ័រលើ Cloud សម្រាប់ការងារ និងការសិក្សាពីចម្ងាយ ។ ក្រុមហ៊ុន Microsoft បានប្រកាសប្រាក់ ចំណូលចំនួន ៤៥,៣ពាន់លានដុល្លារ នៅត្រីមាសទីមួយសារ ពើពន្ធរបស់ខ្លួនកើនឡើង ២២ភាគរយធៀបនឹងឆ្នាំមុន ។
នេះបើយោងតាមការ ស្រាវជ្រាវ FactSet ថា អ្នកវិភាគបាននឹងកំពុងស្វែងរកប្រាក់ចំណូលចំនួន៤៤ ពាន់លានដុល្លារ ។ ភាគហ៊ុននៅតែរក្សាស្ថិរភាព ក្នុងការជួញដូរក្រោយម៉ោងកើនឡើងត្រឹមតែមួយ ភាគរយប៉ុណ្ណោះ ចំណែកការលក់ របស់ Microsoft ហៅថា ” Cloud ឆ្លាតវៃ” របស់ខ្លួនរួមបញ្ចូលទាំងផលិតផល ម៉ាស៊ីនមេ និងវេទិកាកុំព្យូទ័រ Azure cloud របស់ខ្លួន មានចំនួន ១៧ពាន់លានដុល្លារ កើនឡើង៣១ភគារយ ធៀបនឹងឆ្នាំមុន ។
ក្រុមហ៊ុនបាននឹងកំពុងប្រកួតប្រជែង យ៉ាងស្វិតស្វាញ ជាមួយក្រុមហ៊ុន Amazon, Google និង អ្នកផ្តល់សេវាពពកផ្សេងទៀត សម្រាប់អាជីវកម្មធំៗ និងកិច្ចសន្យារបស់រដ្ឋាភិបាល ។ មានការរីកចម្រើនយឺត ជាងនៃផ្នែកអាជីវកម្មកុំព្យូទ័រផ្ទាល់ខ្លួន របស់ Microsoft រួមមានអាជ្ញាប័ណ្ណកម្មវិធី Windows សម្រាប់កុំព្យូទ័រថ្មី ហើយការលក់នៅក្នុងផ្នែកនេះ បានកើនឡើង១២ភាគរយ ដល់១៣,៣ពាន់លានដុល្លារ ៕ ដោយ៖លី ភីលីព