បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃនេះ បានចេញផ្សាយថា ប្រធានផ្នែកកម្មវិធីស្បៀង អាហារពិភពលោក របស់អង្គការសហប្រជាជាតិ លោក Becky Anderson បាន ធ្វើការអំពាវនាវ សុំឲ្យក្រុមកំពូល មហាសេដ្ឋីមួយចំនួនតូច ក្នុងការចែករំលែកទ្រព្យសម្បត្តិមួយ ចំណែកតួច ណាមួយ សម្រាប់ដោះស្រាយបញ្ហា អត់ឃ្លាន របស់សកលលោក ទាំងមូលជាមួយនឹង អង្គការសហប្រជាជាតិ ។
លោក Anderson បានលើកឡើងបែបនេះថា ក្រុមកំពូលមហាសេដ្ឋី ពាន់លានដុល្លារ ទាំងនោះ គួរតែចាប់ផ្តើម គិតគូរអំពីបញ្ហា
អត់ឃ្លានទាំងនេះ ហើយលោកក៏ពោលសំដៅ ទៅលើកំពូលមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនបំផុត លើលោក Jeff Bezos និង
លោក Elon Muskផងដែរ ។
លោកអះអាងថា ប្រសិនបើទ្រព្យសម្បតិ្តត្រឹមតែ ២ភាគរយប៉ុណ្ណោះ នៃទ្រព្យរបស់លោក Elon Musk ដែលអាចស្មើទៅនឹង ទឹកប្រាក់៦ពាន់លានដុល្លារ គឺវាគ្រប់គ្រាន់បំផុត ដើម្បីយកទៅជួយ ដល់មនុស្សកំពុងអត់ឃ្លាទាំង៤២លាននាក់ ដែលកំពុងដាច់ពោះស្ទើរ តែស្លាប់ទៅហើយនោះបានហើយ ហើយលោកបន្តថា វិធីនេះហាក់ ដូចជាមិនមានភាព លំបាកឡើយសម្រាប់ពួកគេ។
គួរឲ្យដឹងដែរថាមកដល់លោក Elon Musk មានទ្រព្យសម្បត្តិសរុបដល់ ទៅ២៨៩ពាន់លានដុល្លារ ទៅហើយយោងតាមតួលេខ ដែលចេញផ្សាយដោយ The Bloomberg ៕