ព័ត៌មានអន្តរជាតិ

ករណីបាក់ការដ្ឋាន ផ្លូវក្រោមដី នៅជប៉ុន សំណាងណាស់ ស្លាប់មនុស្សតែម្នាក់គត់

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា គ្រោះថ្នាក់បាក់រលំនៅការដ្ឋាន សាងសង់ផ្លូវ រូងក្រោមដី Linear Chuo Shinkansen នៅភាគកណ្តាល នៃប្រទេស ជប៉ុន បានបណ្តាល ឲ្យកម្មករម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួស ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃពុធ ។

គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង២០នាទីយប់ ។ ប៉ូលិសបានឲ្យដឹងថា ម៉ោងក្នុងស្រុកនៅឯការដ្ឋាន សាងសង់ផ្លូវ រូងក្រោមដី Seto នៅទីក្រុង Nakatsugawa ខេត្ត Gifu ។

ការដួលរលំនេះ ត្រូវបានរាយការណ៍ទៅនាយកដ្ឋាន ពន្លត់អគ្គីភ័យដោយកម្មករសំណង់ នៅនឹងកន្លែង នៅពេលវាបានកើតឡើង ។
សមត្ថកិច្ចបានឲ្យដឹងថា កម្មករប្រុស២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយម្នាក់បានស្លាប់ នៅពេលក្រោយ និងម្នាក់ទៀតរងរបួសត្រង់ជើង ប៉ុន្តែនៅដឹងខ្លួននៅឡើយទេ ។

ក្រុមហ៊ុន Central Japan Railway Company ស្ថាបនាផ្លូវ “Seto Tunnel ” នៅលើ Linear Chuo Shinkansen ដែលជាផ្លូវរូងក្រោមដី ប្រវែងប្រហែល៤,៤គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់ ក្នុងខែមករា ឆ្នាំ២០១៩ ។

ប៉ូលិសបានឲ្យដឹងថា គ្រឿងផ្ទុះត្រូវបានប្រើប្រាស់ សម្រាប់សាងសង់ផ្លូវរូងក្រោមដី ប្រវែង៦០០ម៉ែត្រ ដែលតភ្ជាប់ទៅ Shinkansen សម្រាប់ការប្រើប្រាស់ច្រកចេញ សង្គ្រោះបន្ទាន់ ។

បច្ចុប្បន្ននេះ ប៉ូលិសកំពុងស៊ើបអង្កេតស្ថាន ភាពយ៉ាងលម្អិតជាមួយក្រុមហ៊ុនផ្លូវដែក និងប្រញាប់ប្រមូល យកព័ត៌មានបន្ថែមទៀត៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top