វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ឧត្តមសេនីយកំពូលរបស់អាមេរិក បានថ្លែងថា ការសាកល្បងមីស៊ីលល្បឿនលឿន ជាងសំលេងរបស់ប្រទេសចិន ដូចដែល Sputnik ដោយសំដៅលើការបាញ់បង្ហោះ ផ្កាយរណបរបស់សូវៀត ដែលបានជំរុញឱ្យមានការប្រកួតប្រជែង អាវុធសង្គ្រាមត្រជាក់។

លោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Bloomberg News ថា យោធាចិន កំពុង “ពង្រីកយ៉ាងឆាប់រហ័ស” ។
កាសែត Financial Times បានរាយការណ៍ថា ការធ្វើតេស្តនេះបានធ្វើឱ្យយោធាអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រុងប៉េកាំង បានបដិសេធរាល់ការសាកល្បងមីស៊ីល ដោយនិយាយថា វាជាយានអវកាសតែប៉ុណ្ណោះ ។
លោក Gen Milley បានប្រាប់ដល់ Bloomberg ថា “អ្វីដែលយើងបានឃើញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំលេង ។ ហើយវាគួរឱ្យព្រួយបារម្ភខ្លាំងណាស់” ។
“ខ្ញុំមិនដឹងថា វាជាពេលវេលារបស់ Sputnik ទេ ប៉ុន្តែខ្ញុំគិតថា វាជិតដល់ហើយ។ វាមានការយកចិត្តទុកដាក់ របស់យើងទាំងអស់គ្នា” ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណប របស់សហភាពសូវៀតឆ្នាំ១៩៥៧ របស់ Sputnik បានធ្វើឱ្យជនជាតិអាមេរិក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលភ័យខ្លាចថា សូវៀតកំពុងឈានទៅមុខ ក្នុងសមត្ថភាពបច្ចេកវិទ្យា៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
