ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ បញ្ជាក់ថា កងទ័ពអាមេរិក កំពុងហ្វឹកហ្វឺន នៅលើដែនដីរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិកមួយចំនួនតូច កំពុងឈរជើងនៅលើកោះតៃវ៉ាន់ ដើម្បីហ្វឹកហាត់ជាមួយទាហានតៃវ៉ាន់ លោកស្រីប្រធានាធិបតី Tsai Ing-wen បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ CNN ដោយបញ្ជាក់ពីវត្តមាន របស់ទាហានអាមេរិក នៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិន ចាត់ទុកជាដីរបស់ខ្លួន។

ភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន ដែលដណ្តើមយកកោះនេះ ដោយកម្លាំងបានកើនឡើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុងប៉េកាំង បង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ។

លោកស្រី Tsai បានប្រាប់ដល់ CNN នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា “យើងមានកិច្ចសហប្រតិបត្តិការទូលំទូលាយ ជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាព ការពារជាតិរបស់យើង” ។

នៅគ្រាដែលគេសួរ ថាតើ សមាជិកសេវាកម្មអាមេរិក ប៉ុន្មាននាក់ត្រូវបានដាក់ពង្រាយ នៅលើកោះតៃវ៉ាន់ លោកស្រីបានថ្លែងថា វាមិនមានអ្វីច្រើន ដូចអ្នកខ្លះគិតនោះទេ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top