ព័ត៌មានអន្តរជាតិ

ឥណ្ឌា ជោគជ័យតេស្តមីស៊ីល បំពាក់នុយក្លេអ៊ែរចំងាយឆ្ងាយ ខណៈកំពុងតានតឹង ជាមួយនឹងចិន

បរទេស៖ ប្រទេសឥណ្ឌា កាលពីថ្ងៃពុធបានធ្វើការតេស្តជោគជ័យ ក្នុងការបាញ់បង្ហោះមីស៊ីល ដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរ និងអាចបាញ់ឆ្លងទ្វីប ក្នុងចំងាយយ៉ាងហោចណាស់ ៥០០០គីឡូម៉ែត្រ ចេញពីឆ្នេរកោះភាគខាងកើត នៃប្រទេស នៅក្នុងពេលដែល កំពុងតែមានបញ្ហាតានតឹង ជាមួយនឹងប្រទេសចិន។

ការធ្វើតេស្តបាញ់បង្ហោះ ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ជាមួយនឹងមីស៊ីល ដែលមានឈ្មោះថា Agni-5 ត្រូវបានហោះទៅចំគោលដៅ ១០០ភាគរយ តាមការគ្រោងទុក ហើយត្រូវបានគេមើលឃើញថា វានឹងក្លាយទៅជាក្បាលគ្រាប់ ដែលអាចទៅដល់ គ្រប់ទីកន្លែងទាំងអស់ របស់ប្រទេសចិន បានយ៉ាងងាយ។

គួរឲ្យដឹងដែរថា កន្លងមកប្រទេសឥណ្ឌា ក៏បានបង្ហាញពីសមត្ថភាព បាញ់គ្រាប់មីស៊ីល ទៅដល់គ្រប់តំបន់ទាំងអស់ របស់ប្រទេសប៉ាគីស្ថានផងដែរ ដែលជាគូប្រជែងដ៏ខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប៉ាគីស្ថានក៏ជាប្រទេស ដែលបានធ្វើសង្គ្រាមជាមួយ នឹងឥណ្ឌាចំនួន៣ដងមកហើយ គិតចាប់តាំងតែពីពេលដែលឥណ្ឌា បានទទួលឯករាជ្យពេញលេង ពីអង់គ្លេសកាលពីឆ្នាំ១៩៤៧ មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top