ព័ត៌មានអន្តរជាតិ

ការផ្លាស់ប្តូរ ‘Meta’ របស់ Facebook ជាចលនាជំរុញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា

អាមេរិក៖ ភាគហ៊ុនរបស់ក្រុមហ៊ុន ទាក់ទងនឹង Metaverse លើទីផ្សារភាគហ៊ុន A-share បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស នឹងផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនមេរបស់ខ្លួនទៅជា “Meta” ដោយផ្អែកលើ Metaverse ដើម្បីពិពណ៌នាអំពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ការងារ និងលេងនៅក្នុងពិភពនិម្មិត យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ពាក្យ Metaverse ដែលជាពាក្យ Buzzwords បច្ចេកវិទ្យាដ៏ក្តៅបំផុតមួយត្រូវបានបង្កើតឡើង ដោយអ្នកនិពន្ធប្រឌិត វិទ្យាសាស្រ្តអាមេរិក Neal Stephenson ស្ថិតនៅប្រលោមលោក Snow Crash ឆ្នាំ១៩៩២ របស់លោកត្រូវបានកំណត់ ក្នុងពេលអនាគត ដ៏ខ្លីដែលពិភពនិម្មិត និងពិភពរូបវន្តមានទំនាក់ទំនងគ្នាទៅវិញទៅមក។

ភាគហ៊ុនរបស់ក្រុមហ៊ុនផ្តល់សេវាហ្គេមអនឡាញ Shenzhen Zqgame Network Co Ltd បានកើនឡើងដោយដែនកំណត់ប្រចាំថ្ងៃ ២០ ភាគរយកាលពីថ្ងៃសុក្រ ខណៈក្រុមហ៊ុន Zhejiang Jinke Tom Cultural Industry Co Ltd ជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធី Talking Tom Cat បានមើលឃើញថា តម្លៃភាគហ៊ុនរបស់ខ្លួនបានកើនឡើង១៤,៨ ភាគរយដើម្បីបិទនៅ ៤,៤១យន់ (០,៦៩ដុល្លារ) នៅលើផ្សារហ៊ុន Shenzhen ។

អ្នកជំនាញបាននិយាយថា វានៅមានផ្លូវវែងឆ្ងាយដើម្បីសម្រេចបាននូវចក្ខុវិស័យនៃ Metaverse មួយ ដោយសារបច្ចេកវិទ្យាគាំទ្រសេណារីយ៉ូកម្មវិធី និងគំរូអាជីវកម្មនៅឆ្ងាយពីភាពចាស់ទុំ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាទីផ្សារសកល IDCថា ការអភិវឌ្ឍន៍នៃ Metaverse នឹងជះឥទ្ធិពលលើវិស័យសំខាន់ៗចំនួន៦រួមមានការតភ្ជាប់សង្គម ការងារ ការកម្សាន្ត ការដើរទិញឥវ៉ាន់ ការអប់រំ និងសេដ្ឋកិច្ចឌីជីថល ៕

ដោយ៖លី ភីលីព

Most Popular

To Top