បរទេស ៖ ហេតុការណ៍បាញ់ ប្រហារគ្នា ដែលបានកើតឡើង នៅក្នុងពិធីជប់លៀងបុណ្យ Halloween កាលពីព្រឹកព្រលឹម ថ្ងៃសៅរ៍ម្សិលមិញនេះនៅក្នុងរដ្ឋធានី Sacramento នៃរដ្ឋកាលីហ្វ័រញ៉ា បានបណ្តាល ឲ្យមានអ្នកស្លាប់២នាក់ និងរបួស៥នាក់ផ្សេងទៀត ។
យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុក Fox 40 news បានបញ្ជាក់ថាប៉ូលីស បានទទួលនូវការរាយការណ៍ មួយអំពីហេតុការណ៍
បាញ់ប្រហារគ្នា ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា១ព្រឹក ម៉ោងក្នុងស្រុកចេញពីទីកន្លែង ជប់លៀងមួយ ដែលមានអ្នកចូលរួមដល់ទៅរាប់រយនាក់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលដែលក្រុមប៉ូលីស បានទៅដល់កន្លែងកើតហេតុ បុរស៣នាក់ ដែលបានទទួលរង របួសនិងម្នាក់ទៀត ជាខ្មាន់កាំភ្លើងដែលទទួលរង របួសដូចគ្នាហើយ២នាក់ គឺបានបាត់បង់ជីវិតរួច ទៅហើយខណៈដែលម្នាក់ទៀត ត្រូវបានបញ្ចូនទៅ មន្ទីរពេទ្យរួចរាល់ ៕
ប្រែសម្រួល៖ស៊ុនលី