ព័ត៌មានអន្តរជាតិ

ថៃ ៖ អ្នកទោស២នាក់ខេត្ត ឈៀងម៉ៃ រកឃើញឆ្លងវីរុស បំលែងថ្មី Alpha Plus

បរទេស ៖ យោងតាមការិយាល័យ សុខភាពសាធារណៈខេត្ត នៅប្រទេសថៃ បានឱ្យដឹងថា អ្នកទោសពីរនាក់ នៅពន្ធនាគារនៃខេត្ត ឈៀងម៉ៃ បានឆ្លងមេរោគកូវីដ១៩ ដែលបំលែងខ្លួនថ្មីប្រភេទ Alpha Plus ។ ករណីទាំងពីរត្រូវបានរកឃើញ កាលពីចុងខែមុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានណែនាំដល់សាលារៀន ដែលគ្រោងនឹងបើកឱ្យ ចូលរៀនឡើងវិញ នៅពេល ដែលឆមាសថ្មី ចាប់ផ្តើមនៅថ្ងៃច័ន្ទ ឱ្យពន្យារពេលបើកឡើង វិញរយៈពេលពីរសប្តាហ៍ ប្រសិនបើមានការរីករាលដាល នៃមេរោគ Covid នៅក្នុងតំបន់នោះ។

លោកវេជ្ជបណ្ឌិត Kittipan Chalom ជំនួយការមន្ត្រីសុខាភិបាល សាធារណៈ បាននិយាយថា អ្នកជំងឺម្នាក់បានឆ្លងជំងឺកូវីដឡើងវិញ ខណៈម្នាក់ទៀតជាអ្នកជិតស្និទ្ធិ របស់អ្នកដែលមើលថែគាត់ ។ អ្នកជំងឺដំបូង ដែលមានផ្ទុកមេរោគអេដស៍ បានឆ្លងវីរុសកូវីដកាលពីខែឧសភា នៅពេលដែលវីរុសបំលែងថ្មី Alpha គឺជាប្រភេទដ៏លេចធ្លោ នៅក្នុងប្រទេសថៃ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top