រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ជនសង្ស័យដែលជាចោរប្លន់ធនាគារចំនួន២៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអាជ្ញាធរប្រេស៊ីលនៅរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសនេះ ។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងក្រុង Varginha ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយប៉ូលិស យោធា ប៉ូលិសប្រចាំការនៅលើផ្លូវហាយវេសហព័ន្ធ និងកងវរសេនាតូចប្រតិបត្តិការប៉ូលិសពិសេសរដ្ឋ Minas Gerais ប្រឆាំងនឹងក្រុមក្មេងទំនើងដែលគេសំដៅដល់ការប្លន់ធនាគារ ។
យោងតាមប៉ូលិសបានឲ្យដឹងថា មានការផ្ទុះអាវុធចំនួន២លើក គឺលើកទី១ បុគ្គលមួយក្រុមបានវាយប្រហារទៅលើភ្នាក់ងារមួយក្រុម ដែលតបតគ្នា និងបណ្តាលឲ្យជនសង្ស័យ១៨នាក់ស្លាប់ ។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ផ្ទះ១កន្លែងដែលជនសង្ស័យជាច្រើននាក់កំពុងលាក់ខ្លួន ហើយមានផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ។
ប៉ូលិសក៏បានរាយការណ៍ដែរថា អាវុធ អាវកាក់ការពារគ្រាប់កាំភ្លើង អាវុធជាតិផ្ទុះ គ្រាប់រំសេវ និងរថយន្តដែលលួចបានចំនួន១០គ្រឿង ក៏ត្រូវបានរកឃើញផងដែរ ៕