បរទេស ៖ ចំពេលមានពាក្យចចាម អារ៉ាមថា យន្តហោះគ្មានមនុស្ស បើកប្រភេទ RQ-180 អាចដំណើរការបាននោះ ក៏មាន រូបថតថ្មីមួយត្រូវ បានផ្សព្វផ្សាយ ដោយគេហទំព័រ Dreamlandresort.com កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីអ្វី ដែលមើលទៅដូចជា យន្តហោះគ្មានមនុស្សបើកបំបាំងកាយ ដែលកំពុងធ្វើការហោះហើរ សាកល្បងពីលើតំបន់ Area 51 ដែលជាកន្លែងសម្ងាត់កំពូល ដែលមានទីតាំងនៅ Nevada Test and Training Range។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹង ថា លោក Joerg Arnu ដែលជាអ្នកថែរក្សាគេហទំព័រ មិនផ្លូវការបានអះអាងថា យន្តហោះនេះ ហោះនៅរយៈកម្ពស់ប្រហែល 70 000 ហ្វីត (21 336 ម៉ែត្រ) នៅពេលដែលរូបថតត្រូវបានថត ដោយគាត់ និងសាក្សីម្នាក់ទៀត ដែលមិនបញ្ចេញឈ្មោះ ។
Arnu បានរៀបរាប់ដូច ដែលបានរាយការណ៍ដោយ The Drive ថា «មិត្តម្នាក់ ដែលមិនចង់បញ្ចេញអត្តសញ្ញាណ និងរូបខ្ញុំ នៅច្រកទ្វារ Groom Lake Road កាលពីម្សិលមិញ ។ ខ្ញុំបានលឺសំលេងយន្តហោះខ្សាវៗ ហើយបានកត់ សម្គាល់ឃើញ ផ្លូវត្រង់ពីលើពួកយើង នៅខាងក្នុងដែនអាកាសរឹតត្បិត Area 51 ឆ្ពោះទៅ SSW» ។
កន្លែង USAF ដែលត្រូវបានចាត់ថ្នាក់ខ្ពស់ ក៏ត្រូវបានគេសំដៅផងដែរថា ជា អាកាសយានដ្ឋាន Homey ឬ Groom Lake ហើយត្រូវបានគ្រប់គ្រង ពីចម្ងាយដោយមូលដ្ឋាន ទ័ពអាកាស Edwards ដែលមានទីតាំងនៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ៕
ប្រែសម្រួលៈ ណៃ តុលា