ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្នាក់​ មិន​អាច​ចូល​ប្រជុំ​ COP26 ដោយ​សារ​តែ​អត់​មាន​ផ្លូវ​ សម្រាប់​រទេះរុញ​ជន​ពិការ​

អ្នក​ស្រី​ Karine Elharrar រដ្ឋមន្ត្រី​ក្រសួង​ ហេដ្ឋារចនាសម្ពន្ធ​ជាតិ​ ថាមពល​និង​ធនធាន​ទឹក​ ប្រទេស​អ៊ីស្រាអែល​ ដែល​ជា​​ជន​​ពិការ​ជើង​ មិន​អាច​ចូល​រួម​សន្និសីទ ​បម្រែបម្រួល​អាកាសធាតុ​ របស់​អង្គការ​សហ​ប្រជាជាតិ ​ឆ្នាំ​២០២១ (2021 United Nations Climate Change Conference) ឬ​ COP26 នៅ​ឯ​ទី​ក្រុង​ក្លាសហ្គូ​ (Glasgow) ប្រទេស​ស្កុតឡែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ម្សិលមិញ​នេះ​ទេ​ ដោយ​សារ​តែ​កន្លែង​ប្រជុំ​ មិន​មាន​ផ្លូវ​សម្រាប់​រទេះ​រុញ​ជន​ពិការ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​អ្នកនាំ​ពាក្យ​ ក្រសួង​របស់​អ្នក​ស្រី​ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Times of Israel បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​បាន​រង់ចាំ​រយៈពេល​ ២ម៉ោង​ នៅ​ក្រៅ​កន្លែង​កិច្ច​ប្រជុំ​ខាង​លើ​ ដែល​ជា​លទ្ធផល​ អ្នក​ស្រី​ត្រូវ​បង្ខំ​ចាកចេញពី​ទី​នោះ​ មក​កាន់​កន្លែង​ស្នាក់​នៅ​វិញ​ ក្រោយ​មិន​មាន​ដំណោះ​ស្រាយ​ ឲ្យ​អ្នក​ស្រី​អាច​មាន​លទ្ធភាព ​ចូល​រួម​បាន​​។

អ្នក​ស្រី​ Elharrar បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​អ្នក​ស្រី​ផ្ទាល់​ ក៏​ដូច​និយាយ​ទៅ​កាន់​ សារព័ត៌មាន​ផ្សេងៗ​ថា​​ អ្នក​ពិត​ជា​អន់​ចិត្ត​​ នឹង​អ្នក​រៀបចំ​កម្មវិធី​ (UN) នេះ​យ៉ាង​ខ្លាំង​ ដែល​មិន​បាន​ផ្ដល់​លក្ខណៈ​ ​ឲ្យ​ជន​ពិការ​ដូច​ជា​អ្នក​ស្រី​ចូល​រួម​កម្មវិធី​នេះ​បាន​ ដោយ​សារ​តែ​ នៅ​កន្លែង​កិច្ច​ប្រជុំ​នោះ ​មិន​មាន​ផ្លូវ​សម្រាប់​រទេះរុញ​ជន​ពិការ ឲ្យ​ត្រឹមត្រូវ​ឡើយ​ ដោយ​មាន​តែ​កន្លែង​ដើរ​ប៉ុណ្ណោះ​។​

ទាក់​ទង​នឹង​រឿង​នេះ​លោក​ James Cleverly រដ្ឋមន្ត្រី​ការបរទេស​​អង់គ្លេស​ បាន​លើក​ឡើង​ថា​ លោក​មិន​សប្បាយ​ចិត្ត​ទេ​ នូវ​ឃើញ​អ្នក​ស្រី​ Elharrar មិន​អាច​មាន​លទ្ធភាព​ចូល​ប្រជុំ​ កាល​ពី​ម្សិលមិញ​នេះ​ ដោយ​​លោក​ក៏​បាន​បញ្ជាក់​ ទៅ​កាន់​រដ្ឋមន្ត្រី​អ៊ីស្រាអែល​រូប​នេះ​ថា​​ កន្លែង​ប្រជុំ​​នេះ​ធ្វើ​ឡើង ​សម្រាប់​អ្នក​គ្រប់​គ្នា​ទាំង​អស់ ​(ទាំង​ពិការ​ និង​មិន​ពិការ​) អាច​ចូល​រួម​បាន​ អញ្ចឹង​លោក​សង្ឃឹម​ថា ​អ្នក​ស្រី​នៅ​មក​ចូល​រួម​ប្រជុំ​នេះ​ នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​៕ ​Source: Sabay

Most Popular

To Top