បរទេស៖ យោងតាមការចេញផ្សាយមួយ ដោយកាសែតបរទេស និងតាមរយៈរូបភាពផ្កាយរណប កាលពីថ្ងៃចន្ទបានបង្ហាញ កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ី បានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង ទាំងវត្តមានយោធានិងសព្វាវុធ នៅក្នុងតំបន់ក្បែរទៅនឹងព្រំដែន នៃប្រទេសអ៊ុយក្រែន។
រូបភាពដែលត្រូវបានផ្តិតយក ដោយក្រុមហ៊ុន Maxar Technologies និងត្រូវបានយកមកចែករំលែក ដោយ POLITICO បានបង្ហាញទាំងចំនួនដ៏ច្រើន នៃសព្វាវុធបួករួមទាំងរថក្រោះ កាំភ្លើងធំព្រមជាមួយនឹង ចំនួនកងកម្លាំងយោធាដ៏ច្រើនផងដែរ នៅក្នុងទីក្រុង Yelnya ដែលក៏ជាតំបន់ក្បែរទៅនឹងព្រំដែន នៃប្រទេសបេឡារូសផងដែរ។
កងកម្លាំងយោធាទាំងនោះ ត្រូវបានគេដឹងដែរថា បានចាប់ផ្តើមធ្វើសកម្មភាពចល័ត ទៅកាន់ទីតាំងនោះតាំងតែពីចុងខែកញ្ញា ចេញពីតំបន់ផ្សេងទៀត របស់ប្រទេសរុស្ស៊ី ដែលជាមូលដ្ឋានរបស់ពួកគេ។
គួរឲ្យដឹងដែរថា ភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងបណ្តាប្រទេសលោកខាងលិច ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសពេលដែលអ៊ុយក្រែន និងហ្សកហ្ស៊ី បានធ្វើការពិភាក្សាពិនិត្យលទ្ធភាព ក្នុងការចូលរួមជាមួយនឹងអង្គការណាតូ និងក៏ដូចជាបញ្ហាដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារ របស់ណាតូលោក Lloyd Austin ទៅកាន់ប្រទេសទាំងពីរផងដែរ៕ ប្រែសម្រួល៖ស៊ុនលី