កូរ៉េខាងត្បូង៖សម្រាប់អ្នកដឹកនាំរឿងលោក Ahn Gil-ho បំណងប្រាថ្នាចង់បង្ហាញពីជីវិតរបស់មនុស្សសាមញ្ញគឺជាហេតុផលដើម្បីថតរឿង‘Happiness’ “សុភមង្គល” ដោយមានការសម្តែងពីសំណាក់តារាសម្តែងស្រីប្រុសមានកេរ្តិ៍ឈ្មោះល្បីល្បាញគឺលោក Han Hyo-joo និងនាង Park Hyung-sik យោងតាមការចេញផ្សាយពីគេហទំព័រ កូរ៉េខាងត្បូង។
អ្នកដឹកនាំរឿងបាននិយាយនៅក្នុងសន្និសីទសារពត៌មានអនឡាញថា នៅពេលខ្ញុំអានស្គ្រីប សេណារីយ៉ូពិតជាគួរឲ្យចាប់អារម្មណ៍ និងមានថាមពលក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមើល ប៉ុន្តែហេតុផលដ៏ធំបំផុតសម្រាប់ខ្ញុំក្នុងការជ្រើសរើសរឿងនេះគឺផែនការរបស់ខ្ញុំក្នុងការផលិតរឿងភាគផ្តោតលើរឿងរ៉ាវ និងអារម្មណ៍របស់មនុស្សទូទៅ។
ស្ថានីយ៍ទូរទស្សន៍ tvN នឹងចាក់ផ្សាយថ្ងៃសុក្រ និងថ្ងៃសៅរ៍ នាពេលខាងមុខនេះ និយាយអំពីជំងឺឆ្លងដ៏កាចសាហាវដែលកំពុងរីករាលដាលនៅក្នុងផ្ទះល្វែងទើបសាងសង់ថ្មី។ ខ្សែភាពយន្តនេះបង្ហាញពីការតស៊ូរបស់អ្នកស្រុកក្នុងការរស់រានមានជីវិតនៅខាងក្នុងអគារ ខណៈបង្ហាញពីភាពអាត្មានិយម និងការរើសអើងថ្នាក់ដែលកើតឡើងចំពេលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រឿងភាគនេះមានគោលបំណងបង្ហាញពីដំណើរឆ្ពោះទៅរកអត្ថន័យពិតនៃសុភមង្គលនៅពេល មនុស្សត្រូវបានចាក់សោរនៅតំបន់ដាច់ស្រយាលក្នុងស្ថានភាពអស់សង្ឃឹម។ យើងជ្រើសរើសតំបន់នេះធ្វើជាអគារអាផាតមិនក៏បង្ហាញពីលក្ខណៈមួយនៃវប្បធម៌កូរ៉េផងដែរ។
តារាសម្ដែង Han Hyo-joo កំពុងធ្វើការរំពឹងខ្ពស់ក្នុងការវិលត្រឡប់មកកាន់អេក្រង់តូចវិញ បន្ទាប់ពីតួនាទីរបស់នាងនៅក្នុងរឿងភាគ MBC រឿង “W” ឆ្នាំ២០១៦។ តារាសម្តែងវ័យ៣៤ ឆ្នាំរូបនេះ ដើរតួជាភ្នាក់ងារប៉ូលីសពិសេស Sae-bom៕ដោយ៖លី ភីលីព