ព័ត៌មានអន្តរជាតិ

វៀតណាម នឹងផ្តល់កញ្ចប់ ជំនួយឥណទាន 70 ពាន់ពាន់លានដុង ដើម្បីជួយអាជីវកម្ម ទទួលបានប្រាក់ កម្ចីអនុគ្រោះ

ហូជីមិញ ៖ នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម បាននិយាយថា ខ្លួននឹងផ្តល់កញ្ចប់ជំនួយ ឥណទានដែលមានតម្លៃ 70 ពាន់ពាន់លានដុង (3.07 ពាន់លានដុល្លារ ) នៅឆ្នាំនេះ ដើម្បីជួយអាជីវកម្ម ទទួលបានប្រាក់កម្ចី អនុគ្រោះដើម្បីស្តារផលិតកម្ម ឡើងវិញ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យោង តាមសាខាទីក្រុង ហូជីមិញ របស់ធនាគាររដ្ឋវៀតណាម បានឱ្យដឹងថា វិស័យធនាគារនឹង ផ្តល់ឥណទានដល់អាជីវកម្ម ក្នុងអត្រាការប្រាក់គាំទ្រ នៅត្រីមាសនេះ។

លោក Nguyễn Hoàng Minh អនុប្រធានសាខាបាននិយាយថា ជំងឺរាតត្បាត COVID-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសង្គមរបស់ទីក្រុង ប៉ុន្តែការិយាល័យ របស់លោកមានវិធានការ កាត់បន្ថយការលំបាក ដែលអាជីវកម្មជួបប្រទះ ស្របតាមការណែនាំ របស់ធនាគារកណ្តាល និងគណៈកម្មាធិការ ប្រជាជនទីក្រុង ។

តម្រូវការមូលនិធិ នឹងកើនឡើង នៅចុងឆ្នាំ ប៉ុន្តែនឹងមិនមានការខ្វះខាតទេ ។ វិស័យធនាគារបានប្តេជ្ញាចិត្ត ក្នុងការធានា នូវប្រាក់កម្ចីគ្រប់គ្រាន់ ក្នុងអត្រាការប្រាក់អនុគ្រោះ ដើម្បីជួយអាជីវកម្ម រស់ឡើងវិញ នូវផលិតកម្ម និងការជួញដូរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top