ព័ត៌មានអន្តរជាតិ

Hyundai បញ្ចេញ រថយន្តអគ្គិសនី SUV មុនការចេញ លក់នៅអាមេរិក ក្នុងខែនេះ

កូរ៉េ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor Co. បានបញ្ចេញវីដេអូខ្លីមួយ សម្រាប់រថយន្ត អគ្គិសនី SUV “Seven” មុនពេលការបង្ហាញខ្លួន របស់ខ្លួននៅទឹកដី សហរដ្ឋអាមេរិក ក្នុងខែនេះ ។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិត SUV ខ្នាតធំត្រូវបានបង្កើតឡើង នៅលើវេទិកា EV របស់ក្រុមហ៊ុន Hyundai Motor Group ដែលហៅថា E-GMP ភ្ជាប់មកជាមួយនូវធាតុផ្សំ នៃការរចនានិមិត្តសញ្ញា ម៉ាកយីហោ IONIQ EV របស់ក្រុមនេះ ។

ធាតុផ្សំនៃការរចនា ម៉ាក IONIQ រួមមាន Parametric Pixels ដែលជាឯកតាតូចបំផុត នៃរូបភាពឌីជីថល ។ Hyundai គ្រោងនឹងបង្ហាញ រថយន្តគំនិតក្នុងកម្មវិធី LA Auto Show ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី ១៩ ដល់ទី ២៨ ខែវិច្ឆិកា ។

ក្រុមហ៊ុនបានបន្តថា តម្លៃ និងព័ត៌មានលម្អិតផ្សេងទៀត អំពីរថយន្តថ្មីនេះ នឹងត្រូវចេញផ្សាយនៅពេលក្រោយ ។ កាលពីខែមេសា ក្រុមហ៊ុន Hyundai បានដាក់លក់រថយន្ត IONIQ 5 midsize crossover utility vehicle ជាម៉ូដែលដំបូង ដែលបានបង្កប់ ជាមួយនឹងវេទិកា E-GMP ដើម្បីពង្រឹងវត្តមាន របស់ខ្លួននៅក្នុងទីផ្សារ រថយន្តមិនប៉ះពាល់ដល់បរិស្ថាន ។

វាក៏គ្រោងនឹងណែនាំរថយន្ត IONIQ 6 midsize sedan នៅឆ្នាំ២០២២ និង IONIQ 7 SUV ខ្នាតធំ នៅឆ្នាំ ២០២៤ ។ វានឹងចាប់ផ្តើមប្រើឈ្មោះអក្សរ ក្រមដូចជាគូប្រជែងធំ របស់ខ្លួន ដូចជា BMW ដែលម៉ូដែលរបស់វាត្រូវ បានដាក់ឈ្មោះថា Series No. 1-8 ៕ ដោយ៖លី ភីលីព

Most Popular

To Top