ព័ត៌មានអន្តរជាតិ

អតីតប្រធាន ផលិតកម្ម YG Entertainment បដិសេធការចោទ ប្រកាន់ក្នុង សំណុំរឿង blackmail របស់អ្នកបញ្ចេញព័ត៌មាន

កូរ៉េ ៖ អតីតប្រធាន ក្រុមហ៊ុន K-pop ដ៏មានឥទ្ធិពល YG Entertainment នៅថ្ងៃសុក្រនេះបានបដិសេធការចោទប្រកាន់ថា បានគំរាមកំហែង អ្នកផ្តល់ព័ត៌មានក្នុងការប៉ុនប៉ង រារាំងការស៊ើបអង្កេត លើរឿងអាស្រូវគ្រឿងញៀន ពាក់ព័ន្ធនឹងតារាចម្រៀងរ៉េប ជាមួយក្រុមហ៊ុនបើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កូរ៉េខាងត្បូង ។

លោក Yang Hyun-suk អតីតនាយកប្រតិបត្តិ YG Entertainment ត្រូវបានចោទប្រកាន់ ពីបទគំរាមកំហែង និងបង្ខិតបង្ខំអ្នកផ្តល់សក្ខីកម្ម ប្រាប់ប៉ូលីសអំពីការសង្ស័យគ្រឿង ញៀនជុំវិញ B.I ជាអតីតសមាជិកក្រុម iKON របស់ YG កាលពីខែសីហា ឆ្នាំ២០១៦ ។ ការកាត់ក្តីរបស់តុលាការ នៅទីក្រុងសេអ៊ូល លោក Yang បានប្រាប់ចៅក្រមថា “បាទ” នៅពេលសួរថា តើលោកយល់ស្រប ជាមួយមេធាវី របស់លោកដែរឬទេ ដែលបានទទូចថា Yang បានជួបជាមួយអ្នកផ្តល់ព័ត៌មាន ប៉ុន្តែមិនបានគំរាមកំហែង ឬបង្ខិតបង្ខំជននោះឲ្យកុហក អាជ្ញាធរអនុវត្តច្បាប់នោះទេ ។

កាលពីខែកញ្ញា B.I មានឈ្មោះស្របច្បាប់ថា Kim Han-bin ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ ព្យួររយៈពេល ៤ ឆ្នាំ ពីបទប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ។ លោកត្រូវបានបញ្ជា ឲ្យធ្វើសេវាសហគមន៍ ចំនួន ៨០ ម៉ោង និងបញ្ចប់វគ្គព្យាបាល គ្រឿងញៀន ៤០ ម៉ោង។
រឿងអាស្រូវគ្រឿងញៀន ពាក់ព័ន្ធនឹង B.I នាំឲ្យ Yang លាលែងពីតំណែង ជានាយកប្រតិបត្តិ YG Entertainment មានផ្ទះ iKON ក៏ដូចជាក្រុម K-pop ល្បីៗផ្សេងទៀត ដូចជា BLACKPINK និង TREASURE ។ B.I ក៏បានចាកចេញពី iKON ជុំវិញរឿងអាស្រូវនេះ ហើយកិច្ចសន្យា របស់លោក ជាមួយក្រុមហ៊ុនត្រូវបានបញ្ចប់ ៕ដោយ៖លី ភីលីព

Most Popular

To Top