បរទេស ៖ របាយការណ៍មន្ទីរប៉ង់តាហ្គោនថ្មី បង្ហាញពីរបៀប ដែលការ ឈ្លានពាន របស់សហរដ្ឋអាមេរិក គឺបានបង្កើន ឱ្យមានការ ភ័យខ្លាចនៅក្នុង សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលសង្រ្គាមទំនង ជាមាននាពេលអនាគតដ៏ខ្លីនេះ ដោយជំរុញ ឱ្យពួកគេពង្រីកអាវុធនុយក្លេអ៊ែរ និងសមត្ថភាពវាយប្រហារ របស់ពួកគេឱ្យបានលឿនជាងមុន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹង ថា ចំពេលមានការបោះពុម្ពផ្សាយ នៅក្នុងខែកញ្ញានៃសៀវភៅថ្មី អំពីថ្ងៃចុងក្រោយ នៃរដ្ឋបាល លោក ដូណាល់ ត្រាំ, ភ្លាមៗនោះ វាបានលេចចេញជារូបរាងច្បាស់ថា តើមន្ត្រីយោធាទាំងនៅក្នុងសហរដ្ឋអាមេរិក និងចិនមានការភ័យខ្លាចប៉ុណ្ណា ដែលថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងប៉ុនប៉ង បង្កឧបទ្ទវហេតុនៅសមុទ្រ ចិនខាងត្បូង ដែលនឹងនាំប្រទេសទាំងពីរ ចូលទៅក្នុងសង្រ្គាម និងអនុញ្ញាតឱ្យគាត់ (ត្រាំ) បន្តកាន់អំណាច ទោះជាដោយចេតនាប្រជាជន ឬដោយល្បិចកលក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង ការពារជាតិអាមេរិក ផ្ញើទៅកាន់សភា ស្តីពីការអភិវឌ្ឍន៍យោធារបស់ចិន គឺក្រសួងការពារជាតិ បានកត់សម្គាល់ថា ការឈរជើង របស់អាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ការគិតយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយជំរុញឱ្យពួកគេពង្រីក សមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ ក្នុងអត្រាកើនឡើង៕
ប្រែសម្រួលៈ ណៃ តុលា
