យេរូសាឡឹម ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា បន្ទាប់ពីធ្វើការបោះឆ្នោត អស់រយៈពេលជាច្រើន ថ្ងៃរួចមកទីបំផុតរដ្ឋាភិបាល នៃប្រទេស អ៊ីស្រាអ៊ែល បានសម្រេចអនុម័ត បាននូវកញ្ចប់ថវិកាជាតិថ្មី សម្រាប់ឆ្នាំ២០២២ រួចរាល់ហើយកាលពីព្រឹកថ្ងៃសុក្រ។
ប្រភពដដែលបាន ឲ្យដឹងទៀតថា ការអនុម័តត្រូវបានធ្វើឡើង នៅនាទីចុងក្រោយទៅហើយមុន ពេលដែលកាលកំណត់ នឹងគ្រោងបញ្ចប់ទៅ នៅត្រឹមសប្តាហ៍ក្រោយនេះ ដោយក្នុងនោះ ការបោះឆ្នោតគាំទ្រ មានចំនួនប្រកៀកប្រកិតគ្នា ៥៩ទល់នឹង សម្លេងប្រឆាំង៥៦ ដែលវានឹងអាចជួយដល់រដ្ឋាភិបាលថ្មី របស់លោក Naftali Bennett ក្នុងការដោះស្រាយបញ្ហាវិបត្តិ កូវីដចំពោះមុខ ។
ប្រកាសនៅលើបណ្តាញ សង្គម Twitter លោក Bennett បានបញ្ជាក់បែបនេះថា កញ្ចប់គម្រោងថវិកាជាតិថ្មី ដែលត្រូវបានអនុម័តរួចរាល់នេះ គឺល្អបំផុតដែលយើង នឹងអាចជួយឲ្យ អ៊ីស្រាអ៊ែល ត្រឡប់មករកផែនការ មេរបស់យើងវិញ។
គេអាចជឿជាក់ ថា កញ្ចប់ថវិកានេះនឹងមានទាំងការ កំណែទំរង់ព្ធដាផងការ បង្កើនប្រាក់ជំនួយ ដល់ពលរដ្ឋអារ៉ាប់-អ៊ីស្រាអ៊ែលផង និងការបង្កើនប្រាក់ ចូលនិវត្ត សម្រាប់ស្ត្រីនិងការផ្លាស់ប្តូរ ច្បាប់នាំចូលមួយចំនួន និងក៏ដូចជា ដើម្បីយកទៅដោះស្រាយបញ្ហា វិបត្តិសំខាន់ៗទៀត ដូចជាលំនៅដ្ឋាននិងបញ្ហាតម្លៃឡើង ថ្លៃន អៃអចលនទ្រព្យ៕
ប្រែសម្រួល៖ស៊ុនលី