ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ការចូលទៅកាន់អ្វីដែលខ្លួនចាត់ទុកថាជា “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួនរួមទាំងនាយករដ្ឋមន្ត្រីលោក Su Tseng-chang ផងដែរ។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេល ដែលភាពតានតឹងរវាងចិនដីគោក និងកោះប្រជាធិបតេយ្យដែលគ្រប់គ្រង ដោយខ្លួនឯង កំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏ក្ដៅគគុករវាង មហាអំណាចអាមេរិក-ចិន ដោយចិនចាត់ទុកថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ដែលរង់ចាំការបង្រួបបង្រួមដោយកងកម្លាំង ប្រសិនបើចាំបាច់៕

