បរទេស ៖ ការអះអាង ដែលទើបលេចធ្លាយថ្មីនេះ បង្ហាញថា នាយក CIA លោក Bill Burns ត្រូវបានបញ្ជូនទៅរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ដើម្បីព្រមានមន្ត្រីយោធារុស្ស៊ី កុំឲ្យធ្វើប្រតិបត្តិការយោធា ណាមួយប្រឆាំង នឹងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយដកស្រង់ប្រភព ដែលមានដឹងអំពីបញ្ហានេះ ទូរទស្សន៍ CNN បាន រាយការណ៍ កាលពីល្ងាចថ្ងៃសុក្រថា រដ្ឋបាល Biden បានបញ្ជូនលោក Burns ទៅកាន់ទីក្រុងមូស្គូ ខណៈដែលមន្ត្រី អាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីចំនួនសមាជិក សេវាកម្មរុស្ស៊ី និង កាំភ្លើងធំ ដែលត្រូវ បានផ្លាស់ប្តូរ ទៅកាន់ព្រំដែន ភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។
តាមគណនី CNN ដែលពឹងផ្អែកយ៉ាងខ្លាំង លើប្រភពមិនបញ្ជាក់អត្តសញ្ញាណ លោក Burns បានសង្កត់ធ្ងន់លើជំហរ របស់រដ្ឋបាលលោក Biden ដោយបង្ហាញថា សហរដ្ឋអាមេរិក កំពុងតាមដាន យ៉ាងដិតដល់នូវចលនា របស់កងទ័ព ។
ប្រភពបានបញ្ជាក់បន្ថែមថា ការបង្ហាញខ្លួន របស់លោក Burns និងការជួបជាមួយមន្ត្រីរុស្ស៊ី គឺមានន័យបញ្ជាក់ ពីការជំរុញ ចិត្តរបស់រុស្ស៊ី ចំពោះការបោះជំហាន ទូទៅ របស់ខ្លួននៅក្នុងតំបន់ ។ តាមការពិត “ប្រភពខ្លះ” ដែលវាត្រូវបានគេជឿថា រុស្ស៊ី “អាចកំពុងរៀបចំសម្រាប់ ការលុកលុយ ខណៈដែលអ្នកផ្សេងទៀត បានលើកឡើងថា ពួកគេកំពុងធ្វើសមយុទ្ធ ឬគ្រាន់តែព្យាយាមបំភិតបំភ័យ អ៊ុយក្រែន”៕
ប្រែសម្រួលៈ ណៃ តុលា