បរទេស ៖ យោងតាមការបញ្ជាក់ ដោយការិយាល័យ របស់ប្រធានាធិបតី នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេស អេហ្ស៊ីប AbdelFattah al-Sisi បានធ្វើការទូរស័ព្ទ ដោយផ្ទាល់ទៅកាន់ លោកនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Mustafa al-Kadhimi ក្នុងគោលបំណងដើម្បីសាកសួរ និងបង្ហាញការព្រួយបារម្ភ ចំពោះហេតុការណ៍ប៉ុនប៉ង ធ្វើឃាតកាលពីព្រឹក ថ្ងៃដដែលនេះ។
ប្រភពដដែលបានសរសេរទៀតថា នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំលោក Sisi បានធ្វើការបន់ស្រន់សុំឲ្យលោក al_kadhimi ព្រមទាំងពលរដ្ឋអ៊ីរ៉ាក់ទាំងអស់គ្នាជួបតែសន្តិសុខ និងស្ថេរភាពនៅទូទាំង ប្រទេសជាពិសេសគឺសន្តិភាពតែម្តង ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ក្លាចំពោះលោក ប្រធានាធិបតីអេហ្ស៊ីបផងដែរ ដោយលោកបានធ្វើការឆ្លុះបញ្ចាំងផងដែរអំពីទំហំទំនាក់ទំនង ដ៏រឹងម៉ាំ នៃប្រទេសទាំងពីរ ។
គួរឲ្យដឹងដែរថា ផែនការប៉ុន ប៉ង ធ្វើឃាតលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានត្រឹមទទួលបរាជ័យ នៅក្រោយពេលដែលហេតុការណ៍ វាយប្រហារ តាមអាកាស ដោយដ្រូនបានធ្វើឡើង ទៅលើទីតាំង នៃការរស់នៅរបស់លោកនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃអាទិត្យនេះ៕
ប្រែសម្រួល៖ស៊ុនលី