ព័ត៌មានអន្តរជាតិ

រុស្សី កំពុងសាងសង់ នាវាមុជទឹក បំពាក់មីស៊ីលឆ្លង ទ្វីបចំនួន២គ្រឿង បន្ថែមទៀត

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត បរទេស បានឲ្យដឹងថា ប្រទេសរុស្សី កាលពីខែសីហាកន្លងមក គឺបានប្រកាសជាផ្លូវការហើយថាបានចាប់ផ្តើមដំណើរ ការសាងសង់នាវាមុជទឹក ប្រភេទ Borei-A-class របស់ខ្លួនចំនួន២គ្រឿង ។

ប្រភេទ Borei-A-class នេះគឺជាម៉ូដេល ចុងក្រោយនិងទំនើបបំផុត នៃនាវាមុជទឹក ដែលអាចបំពាក់ជាមួយ នឹងមីស៊ីលបាញ់ឆ្លងទ្វីបនិង
ដើរដោយថាមពលនុយក្លេអ៊ែរ ថែមទៀតផង ។

គួរឲ្យដឹងដែរថា នាវាចម្បាំងប្រភេទ Borei-A-class ចំនួន៥គ្រឿង រួចមកហើយ ដែលត្រូវបានសាងសង់ រួចរាល់ដើម្បីធ្វើទំនើបកម្ម ទៅដល់កងកម្លាំងប្រយុទ្ធជើងទឹក របស់ប្រទេស ។

គួរឲ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការសាងសង់ ត្រូវបានធ្វើឡើងក្រោមវត្តមាន ចូលរួមពីសំណាក់ លោកប្រធានាធិបតីរុស្សីលោក Vladimir Putin ផងដែរតាមរយៈវិដេអូខល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top