តូក្យូ៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថានឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូតទៅដល់ ៨៨ពាន់លានដុល្លារដែលនឹងអាចជួយលើកកំពស់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផងដែរ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីលើកកំពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន នឹងបញ្ចេញខ្ទង់ចំណាយប្រមាណជា១០ទ្រីលានយេនសិនត្រឹមចុងឆ្នាំ សារពើពន្ធសម្រាប់មូលនិធិសកលវិទ្យាល័យ នេះហើយក៏នឹង បន្តធ្វើការអភិវឌ្ឍបន្ថែមទៅលើថាមពលបៃតងក្នុងស្រុក ផងដែរដូចជាសកម្មភាពបង្កើនចំនួនការផលិតថ្មរថយន្តអគ្គិសនីជាដើម។
គួរឲ្យដឹងដែរថាកញ្ចប់ថវិកានេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋាភិបាលដែលមានទំហំ ដល់ទៅ៣០ទ្រីលានយេនឬប្រមាណជា២៦៥ពាន់លានដុល្លារដោយ ផ្តោតសំខាន់ទៅលើកិច្ចការងារ ងើបឡើងវិញចេញពីវិបត្តិសេដ្ឋកិច្ចដោយ សារកូវីដ៕
ប្រែសម្រួល៖ស៊ុនលី