កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងបណ្តឹងបន្ថែមរបស់ពួកគេដែលបានធ្វើឡើងប្រឆាំងនឹងការអត្ថាធិប្បាយអាក្រក់របស់ Taeyeon សមាជិកក្រុម Girls’ Generation ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ SM Entertainment មានដូចខាងក្រោម៖“សួស្តី នេះគឺជា SM Entertainment ។ យើងកំពុងបន្តប្រមូលព័ត៌មានទាក់ទងនឹងសកម្មភាពខុសច្បាប់តាមអ៊ីនធើណេត ដើម្បីការពារសិល្បកររបស់យើង ហើយយើងកំពុងដាក់ពាក្យបណ្តឹងតាមរយៈតំណាងស្របច្បាប់របស់យើង។
អាស្រ័យហេតុនេះ អ្នកដែលបង្ហោះរូបភាពគ្មានមូលដ្ឋាន និងព្យាបាទទាក់ទងនឹងសិល្បកររបស់យើងគឺ Taeyeon ត្រូវបានព្រះរាជអាជ្ញា និងតុលាការពិន័យ ពីបទបំពានច្បាប់ស្តីពីការបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាវិធានការទាំងនេះយើងកំពុងចាត់វិធានការក៏ដោយ ក៏ការចោទប្រកាន់ដ៏អាក្រក់ និងការបង្ហោះបង្កាច់បង្ខូចអំពី Taeyeon នៅតែបន្តធ្វើឡើងនៅលើសហគមន៍អនឡាញ YouTube និង SNS និងគេហទំព័រវិបផតថល។
យើងបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើទាំងនេះជាអំពើដែលបង្ខូចចរិតលក្ខណៈបុគ្គល និងធ្វើឲ្យសិល្បកររងទុក្ខវេទនា ដោយធ្វើឲ្យវាជាអំពើឧក្រិដ្ឋជាក់ស្តែង។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនាពេលថ្មីៗនេះនៃសកម្មភាពខុសច្បាប់ ក្រៅពីសកម្មភាពម្តងម្កាល យើងនឹងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដំណើរការបណ្តឹង ។ យើងស្នើឲ្យអ្នកគាំទ្រផ្ញើភស្តុតាងនៃសកម្មភាពខុសច្បាប់ខាងលើមកយើងតាមរយៈអាសយដ្ឋានអ៊ីម៉ែលរបស់យើងត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។
យើងដឹងហើយថា អ្នកគាំទ្រកំពុងប្រមូល និងរៀបចំព័ត៌មាន ហើយយើងនឹងពិនិត្យដោយប្រុងប្រយ័ត្ន និងប្រមូលភស្តុតាងដែលអ្នកផ្ញើ រួមជាមួយនឹងភស្តុតាងដែលយើងបានប្រមូលរួចហើយ ដើម្បីបន្តការប្ដឹងរបស់យើង។ លើសពីនេះទៀត យើងនឹងជូនដំណឹងដល់អ្នកអំពីដំណើរការផ្លូវច្បាប់ និងបញ្ហាបានដោះស្រាយនៅពេលដែលវាកើតឡើង៕ដោយ៖លី ភីលីព